ជំនាញសំខាន់ៗ ទាំង៤ ដែលមានតម្រូវការបំផុត ដែលបណ្តាមហាសេដ្ឋីនៅលើលោកបានទស្សទាយ៖

ជំនាញសំខាន់ៗ ទាំង៤ ដែលមានតម្រូវការបំផុត ដែលបណ្តាមហាសេដ្ឋីនៅលើលោកបានទស្សទាយ៖
ពួកយើងកំពុងស្ថិតនៅក្នុងកាលមួយនៃបច្ចេកវិទ្យា ហើយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligent) គឺជាអ្វីដែលយើងមិនអាចប្រកែកបាន។
នៅថ្ងៃអនាគត (៣០ឆ្នាំ) មានការងារខ្លះនឹងជំនួសដោយមនុស្សយន្ត និងបច្ចេកវិទ្យាមួយចំនួន។
ទាំងនេះ ជាជំនាញទាំង៤ ដែលពួកគាត់បានទស្សទាយថានឹងសារៈសំខាន់ចាំបាច់បំផុតនៅថ្ងៃអនាគត!!!
១. Data Analytics` ការវិភាគទិន្នន័យ
នេះជាសម្តីរបស់លោក Jack Ma: “នា៣០ឆ្នាំក្រោយ បច្ចេកវិទ្យា AI នឹងជំនួសការងាររបស់មនុស្សជាច្រើន។” ហើយគាត់បានបន្តទៀតថា “បុគ្គលណាដែលតាមទាន់ឱ្យជាប់នឹងវា ប្រាកដជាក្លាយជាអ្នកមាន និងមានភាពជោគជ័យ។ហើយសព្វថ្ងៃនេះវាទើបតែចាប់ផ្តើមប៉ុណ្ណោះ។” លោក Eric Schmidt អគ្គនាយកក្រុមហ៊ុន Alphabeet និង Jonathan Rosenberg បាននិយាយថា “ការវិភាគទិន្នន័យគឺជាអ្វីដែលសំខាន់បំផុតនាថ្ងៃអនាគត។ ខ្ញុំចង់មានន័យថា យើងគ្រាន់តែដឹងនូវមូលដ្ឋានគ្រឹះខ្លះៗអំពី ដំណើរការរបស់ស្ថិតិ និងចំណេះដឹងមូលដ្ឋាន ថាតើមនុស្សមានការសន្និដ្ឋានដូចម្តេចខ្លះទៅលើទិន្នន័យដ៏ច្រើនដែលពួកគេទទួលបាន។”
២. វិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច
នេះជាទស្សនៈរបស់លោក Bill Gates។ លោកបាននិយាយទៀតថា “មនុស្សដែលមានជំនាញទាំង៣នេះរួមបញ្ចូលគ្នា វិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច ប្រាកដជាក្លាយទៅជាធនធានមនុស្សដែលមានតម្រូវការបំផុតនាពេលអនាគត។”
៣.សរសេរកូដ
លោកស្រី Mary Barra ដែលជា CEO របស់ក្រុមហ៊ុន General Motors បានមានប្រសាសន៍ថា “ការសរសេរកូដគឺជាជំនាញដ៏សំខាន់ជាងគេ ស្ទើរគ្រប់វិស័យ។” យើងឃើញស្រាប់ហើយថា ជំនាញក្នុងការបង្កើត App ទូរស័ព្ទ, Software Engineering និង Java Development គឺសុទ្ធតែស្ថិតក្នុងជំនាញទាំង ១០ដែលត្រូវការបំផុតក្នុងពេលបច្ចុប្បន្ន នេះបើយោងទៅតាមការធ្វើពិសោធន៍របស់ Linkedln។
៤. Liberal arts សិល្បៈសេរី
នេះជាទស្សនៈរបស់លោកមហាសេដ្ឋី Mark Cuban។ គាត់ជាអ្នកវិនិយោគិននៅក្នុងក្រុមហ៊ុន ABC’s “Shark Tank” ដែលបានរកចំណូលឱ្យគាត់រាប់ពាន់លានដុល្លារ។ គាត់បានបន្តទៀតថា “ប្រសិនបើគាត់ទើបចូលរៀនសាកលវិទ្យាល័យវិញ គាត់ប្រាកដជាចាប់យកជំនាញ ទស្សនៈវិទ្យាជាជាងជំនាញគណនេយ្យ ដែលអាចជំនួសដោយបច្ចេកវិទ្យានាថ្ងៃអនាគត។”
ការដឹង និងគិតវិភាគយ៉ាងល្អិតល្អន់អំពីគំនិតរបស់មនុស្សទូទាំងពិភពលោក គឺជាអ្វីដែលខ្ញុំគិតថាមានតម្លៃជាង ដែលហេតុនេះហើយទើបយើងឃើញមានការងារមួយចំនួនដូចជា Programming ឬ CPA (cost per action) ដែលវាជាផ្នែកមួយក្នុងជំនាញទីផ្សារឌីជីថល (e-commerce marketing)។
អរគុណសម្រាប់ការអាន និងចែករំលែក!!!

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

The Greatest Salesman in the World

តើអ្វីទៅជាការជួញដូររូបិយប័ណ្ណអន្តរជាតិ (Forex)?