ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា

យើងប្រហែលជាយល់ថាជំនាញដោះស្រាយបញ្ហាគឺទាមទាតែសម្រាប់អ្នកធ្វើការឬបុគ្គលិកផ្នែកប្រឹក្សានោះទេ។ ប៉ុន្តែធាតុពិត មនុស្សគ្រប់រូបសុទ្ទតែត្រូវការអោយមានជំនាញនេះ ពីព្រោះក្នុងមួយថ្ងៃៗយើងមិនអាចប្រកែកបានទេថាជីវិតគ្រប់គ្នានឹងគ្មានបញ្ហា។ មនុស្សដែលមានសមត្ថភាពដោះស្រាយបញ្ហាបានល្អគឺជាទីសោមនស្សនៃមនុស្សជុំវិញខ្លួន។ គ្មាននរណាម្នាក់ចង់នៅជាមួយមនុស្សដែលពោរពេញដោយក្តីទុក្ខដោយសារមិនព្រមដោះស្រាយបញ្ហានោះទេ។ Eleanor Roosevelt, Steve Jobs, Mahatma Gandhi និង Martin Luther King Jr សុទ្ធតែជាអ្នកដែលល្បីល្បាញផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា៖
1.​ កុំផ្តេកផ្តួលលើបញ្ហា
យើងកុំផ្តោតទៅលើតែបញ្ហា ប៉ុន្តែយើងត្រូវស្វែងរកដំណោះស្រាយវិញ។ បើយើងព្យាយាមសម្លឹងមើលតែទៅលើបញ្ហា នោះយើងនឹងធ្វើអោយខ្លួនឯងគិតអវិជ្ជមានច្រើនឡើងៗ។ បន្ទាប់មកទៀតវាក៏បង្អាក់សក្កានុពលរបស់យើងក្នុងការស្វែងរកដំណោះស្រាយ។
2. សួរសំណួរថា “ហេតុអ្វី” អោយបានច្រើនដង
ការសួរថា “ហេតុអ្វីៗ” ដដែលៗនឹងធ្វើអោយយើងព្យាយាមស្វែងរកឃើញនូវប្រភពនៃបញ្ហា។ នៅពេលដែលយើងរកមុខសញ្ញាដែលនាំអោយកើតបញ្ហាឃើញហើយ យើងនឹងអាចរកឃើញដំណោះស្រាយណាយអោយចាក់ចំគោលដៅតែម្តង។
3. កុំធ្វើរឿងអោយស្មុគស្មាញ
ជ​ាធម្មតា យើងគ្រប់គ្នាអោយតែមានបញ្ហាចេះតែចូលចិត្តធ្វើវាអោយកាន់តែស្មុគស្មាញឡើង។​ ហេតុដូច្នេះហើយ ជាដំបូងយើងត្រូវធ្វើវាអោយងាយៗសាមញ្ញៗស្រួលយល់សិន។ បញ្ហាវាកាន់តែគ្មានផ្លូវចេញនៅពេលដែលយើងចេះតែបន្ថែមភាពល្អិតល្អន់និងធ្ងន់ធ្ងរពេក។ ចូរសាកល្បងវិធីណាដែលងាយស្រួលៗម្តងលមើល។
4. កត់ទុកនូវដំណោះស្រាយ
ពេលខ្លះយើងនៅតាមដងផ្លូវឬពេលកំពុងញ៉ាំបាយ យើងស្រាប់តែនឹកឃើញមធ្បាបាយក្នុងការដោះស្រាយបញ្ហា។ កុំអោយគំនិតនោះអាសាបង់អោយសោះ។ ទាញច និងសៀវភៅមកកត់ ដើម្បីកុំអោយភ្លេច។ មិនថាអ្នកគិតឃើញដល់ដំណោះស្រាយបែបកំប្លែងៗយ៉ាងម៉េចទេ ប៉ុន្តែកត់វាទុកអោយអស់មក។ កុំមើលងាយមធ្យោយបាយខ្លះអោយសោះ ពេលខ្លះវាអាចជួយសង្គ្រោះអ្នកបាន។
5. ប្តូរការគិត
កុំមើលលើដំណោះស្រាយតែមួយជ្រុង។ យើងភាគច្រើនអោយតែសាកវិធីសាស្រ្តមួយមិនដើរទេគឺនៅតែក្រាញ់ននៀលសាកម្តងហើយម្តងទៀត មិនព្រមសាកដោះស្រាយបែបវិធីផ្សេងទេ។
6. ផ្លាស់ប្តូរការប្រើប្រាស់ភាសា
មនុស្សយើងជាប់គាំងនឹងបញ្ហាក៏ដោយសារការប្រើភាសាជាមួយនឹងខ្លួនឯងដែរ។ បើអ្នកបើកចិត្តអោយទូលាយ ហើយសាកសួរខ្លួនឯងថា “ចុះបើបែបនេះ….” “សាកស្រមៃមើលបើ…..” អ្នកនឹងចេះច្នៃបញ្ហានោះដោយស្វ័យប្រវត្តិ។ ប៉ុន្តែបើអ្នកចាប់ផ្តើមឡើងដោយពាក្យ “ខ្ញុំមិនជឿទេ” “គ្មានផ្លូវទេ” អ្នកក៏នឹងគ្មានផ្លូវដោះស្រាយវាដោយជោគជ័យដែរ៕

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

The Greatest Salesman in the World

តើអ្វីទៅជាការជួញដូររូបិយប័ណ្ណអន្តរជាតិ (Forex)?