អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង។ បើយោងទៅតាមទស្សនាវដ្តីForbes បានឱ្យដឹងថា លោកឧកញ៉ា គិត ម៉េង សព្វថ្ងៃនេះមានទ្រព្យសម្បត្តិប្រហែល 1.6 Billion Dollar...ហើយលោកបានក្លាយជាមហាសេដ្ឋីស្រុកខ្មែរលំដាប់ថ្នាក់លេខមួយ។


នេះជាជីវៈប្រវត្តិសង្ខេបរបស់លោកឧកញ៉ា គិត ម៉េង និងការសាងទ្រព្យសម្បត្តិ
លោកឧកញ៉ា គិត ម៉េង ជាបុគ្គលមួយរូបដែលត្រូវបានប្រជាជនកម្ពុជាចាត់ទុកជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងប្រទេសកម្ពុជា។ លោកបានសម្រេចចិត្តរៀបការជាមួយនឹង លោកស្រី ស្រី តូចចចំណាន កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ ក្រោយពីបានរួមរស់នៅជាមួយនេះប្រហែល ១០ឆ្នាំ ហើយមានកូនទាំងអស់ ៤នាក់។
សំណួរភាគច្រើនបានចោទទៅថា តើមានអ្វីដែលនៅពីក្រោយលោក ដែលជាកត្តាដ៏សំខាន់ក្នុងការសាងទ្រព្យសម្បត្តិដ៏មហាសាលមួយនេះ? នេះជាជីវប្រវត្តិមួយចំនួន និងការតស៊ូ របស់លោកដែលបានប្រែខ្លួនពីបុគ្គលសាមញ្ញម្នាក់ទៅជាបុគ្គលដែលមានឥទ្ធិពលបំផុត។
បើគិតពីអាយុរបស់គាត់នៅពេលនេះ លោកមានអាយុប្រហែលជាង ៥០ឆ្នាំហើយ ព្រោះគាត់បានកើតនៅថ្ងៃទី១ កញ្ញា ឆ្នាំ ១៩៦៨ ដែលមានស្រុកកំណើតនៅខេត្តកណ្តាល ហើយលោកជាកូនទី៣ នៅក្នុងគ្រួសារជាប់ខ្សែស្រឡាយចិនម្នាក់ដែលមានឪពុកឈ្មោះថា លោក គិត ប៉េងអៀ នេះបើយោងទៅតាម Wikipedia។
នៅក្នុងឆ្នាំ ១៩៧៥ ជាឆ្នាំក្នុងការកាន់អំណាចរបស់ ប៉ុល ពត លោកឧកញ៉ា គិត ម៉េង ត្រូវបានគេជន្លៀសឱ្យទៅរស់នៅឯជំរុំនៃទឹកដីប្រទេសថៃ។ នៅក្នុងរបបនោះ ត្រូវបានឱ្យគេដឹងថា លោកត្រូវបានបែកគ្នាជាមួយនឹង បងប្អូនប្រុស២នាក់ ហើយចំណែកឯមាតាបិតារបស់លោកត្រូវបានគេដឹងថា បានស្លាប់ក្នុងរបបនោះដោយសារការអត់ឃ្លាន។ ហើយគាត់បានបន្តទៀតថា ពួកគេបានដាក់យើងនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយ ហើយយើងដេកជាមួយសត្វជ្រូក។
នៅក្នុងឆ្នាំ ១៩៨០ គាត់និងប្អូនប្រុសរបស់គាត់ គឺលោក គិត ធាងបានធ្វើដំណើរអន្តោប្រវេសន៍ទៅឯប្រទេស អូស្រ្តាលី។ នៅក្នុងជីវិតកាលគ្រានោះ លោកបានរស់នៅយ៉ាងតស៊ូ និងសន្សំសំចៃបំផុត។
នៅក្នុងសារព័ត៌មានរបស់ប្រទេសអូស្រ្តាលី លោកបានមានប្រសាសន៍ថា នៅក្នុងប្រទេសប្រទេសអូស្ត្រាលីនារដូវត្រជាក់ ក្នុងនាមលោកជាអ្នកដើរចែកសំបុត្រនៅតាមផ្ទះ ពេលនោះអ្នកនឹងមានអារម្មណ៍ឯកោខ្លាំងណាស់។
លោកធ្លាប់ធ្វើជាអ្នកលាងចាននៅភោជនីយដ្ឋានអាហារឥណ្ឌា និងជាកម្មករលាងសម្អាតនៅឯផ្សារបន្លែនៅថ្ងៃអាទិត្យ ហើយការងារមួយទៀតដែលមិនត្រូវការជំនាញគឺ លោកធ្លាប់ធ្វើជាអ្នកកាត់ស្មៅនៅតាមផ្ទះរបស់ប្រជាជន។
នៅក្នុងឆ្នាំ១៩៩១ ឧកញ៉ា គិត ម៉េង និងគិត ធាង បានសម្រេចចិត្តត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ជាមួយនឹងជីវិតផ្លាស់ប្តូរ។ លោកឧកញ៉ា និងបងប្រុសលោក គិត សោភណ្ឌ បានបើកហាងលក់គ្រឿងសង្ហារឹម និងសម្ភារការិយាល័យ ឱ្យអង្គការសហប្រជាជាតិនៅកម្ពុជា ដែលរួមមានទិញសិទ្ធិលក់ម៉ាស៊ីន Canon ផងដែរ គឺមុនពេលដែលលោកបានបង្កើតក្រុមហ៊ុន The Royal Group។
នៅបច្ចុប្បន្ននេះ លោក ឧកញ៉ា គិត ម៉េងមានតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន The Royal Group ដែលជាក្រុមហ៊ុនចំណុះប្រហែលជា ៣០ ក្រុមហ៊ុន។
ខាងក្រោមនេះជាក្រុមហ៊ុនចំណុះដោយក្រុមហ៊ុន The Royal Grop ដែលកាន់កាប់ដោយលោកឧកញ៉ា គិត ម៉េង៖
១. ផ្នែកទូរគមនាគមន៍ និងព័ត៌មានវិទ្យា៖ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard ក្រុមហ៊ុន Royal Telecom International ក្រុមហ៊ុន Ezecom …
២. ផ្នែកធានារ៉ាប់រង និងហិរញ្ញវត្ថុ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Infinity Insurance ធានាគារ ANZ Royal Bank ក្រុមហ៊ុន Royal Financial Consultancy
៣. ផ្នែកផ្សព្វផ្សាយព័ត៌មាននិង កម្សាន្ត៖ ទូរទស្សន៍ CTN CNC និង MYTV ផលិតកម្ម Rock Production មជ្ឈមណ្ឌលម្សាន្ត Rock Entertainment Center។
៤. ផ្នែកសណ្ឋាគារនិង resort៖ Royal Park Resort នៅឯសៀមរៀប Titan King Resort And Casino នៅបាវិត និង សណ្ឋាគារ Hotel Camobidiana។
៥. ផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ៖ អគារពាណិជ្ជកម្ម Royal Tower នៅភ្នំពេញ , កោះរុងនៅខេត្តព្រះសីហនុ North Bridge Community នៅភ្នំពេញ…។
៦. ផ្នែកពាណិជ្ជកម្ម៖ ក្រុមហ៊ុន The Royal Group ផ្នែកលក់គ្រឿងអេឡិចត្រូនិច ម៉ាក Canon, Samsung, Motorolla, ក្រុមហ៊ុន The Royal Group ផ្នែកជួលឧទ្ធម្ភាចក្រ , ផ្នែកលក់ចំណីអាហារ ដូចជា KFC និង Pizza ជាដើម។
៧.ផ្នែកដឹកជញ្ជូន៖ មានក្រុមហ៊ុនដឹកទំនិញតាមរថភ្លើង និង ក្រុមជួលរថយន្តទំនើបសម្រាប់ដឹកជញ្ជូនភ្ញៀវជាដើម។�
នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ។ អរគុណចំពោះការអាន និងចែករំលែក។
សរសេរ និងរៀបរៀងដោយ Faceboo Page: អាន

Comments

Popular posts from this blog

The Greatest Salesman in the World

តើអ្វីទៅជាការជួញដូររូបិយប័ណ្ណអន្តរជាតិ (Forex)?