លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ប្រចាំប្រទេសកម្ពុជា បានថ្លែងប្រាប់ Business Cambodia ថា ក្រោយពីចប់ថ្នាក់ទី១២នៅចុងឆ្នាំ២០០៩ នៅខេត្តកណ្តាល ដោយសារតែគ្រួសារក្រីក្រ គ្មានលុយច្រើន ឪពុកម្តាយបានខ្ចីគេ ឲ្យលោក៥ម៉ឺនរៀន និងកង់កញ្ចាស់មួយ ដើម្បីធ្វើដំណើរផ្សងព្រេងមកទីក្រុងភ្នំពេញម្នាក់ឯង ហើយបានចំណាយពេល២ ទៅ៣ថ្ងៃជិះកង់ជុំវិញក្រុងភ្នំពេញ និងស្វែងរកកន្លែងស្នាក់នៅ ជាពិសេសនៅវត្តអារាម តែមិនសំណាងព្រះសង្ឃមិនអនុញ្ញាតឲ្យស្នាក់នៅនោះទេ ព្រោះមិនស្គាល់គេ។ ដោយហេតុនេះបានជាលោកបង្ខំចិត្តស្នាក់នៅផ្លូវរថភ្លើង កន្លែងអនាធិបតេយ្យតែម្តង។
«ខ្ញុំគិតថា ខ្លួនឯងក្រ ទើបធ្វើឲ្យលោកទទួលបានផ្លែផ្កាដូចថ្ងៃនេះ ព្រោះជួនកាលត្រូវដេកនៅផ្លូវរថភ្លើង ដេកក្រោមតង់ មកឆ្នាំទី១ដំបូង ផឹកទឹកទុយោ គ្មានឱកាសផឹកទឹកសុទ្ធ រស់នៅមិនតំបន់អនាធិបតេយ្យ គ្មានសុវត្ថិភាពហើយគ្មានភ្លើងអគ្គីសនីប្រើនោះទេ បើមើលសៀវភៅ ត្រូវមើលក្បែរចង្ក្រាន នៅពេលខែរះ។ ចំណុចមួយទៀត មានគេមើលងាយ មនុស្សទូទៅអាចឆាប់បាក់ទឹកចិត្ត ដោយសារគេមើលងាយ តែចំណែកលោក កាន់តែមានកម្លាំងទឹកចិត្តខ្លាំង ក្នុងការជម្រះឧបសគ្គធំៗ» នេះបើតាមការបន្ថែមរបស់សហគ្រិនវ័យក្មេងរូបនេះ។

ជាចុងក្រោយលោកក៏ផ្តាំទៅយុវជនជំនាន់ក្រោយថា ជាពិសេសអ្នកក្រ ត្រូវចេះយកការមើលងាយ ការលំបាក មកធ្វើជាកត្តាជំរុញចិត្ត ក្នុងការតស៊ូរៀនសូត្រ ធ្វើការ កុំបាក់ទឹកចិត្តឲ្យសោះ ហើយខិតខំធ្វើការឲ្យលើសគេ បើគេធ្វើការ៨ម៉ោង យើងត្រូវធ្វើឲ្យបាន១៦ម៉ោង ហើយត្រូវចាំ កុំធ្វើការ Smart(ធ្វើការតិចម៉ោង) ត្រូវតែ Smartហើយ និង Hard ផង ទើបជោគជ័យ៕

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

The Greatest Salesman in the World

តើអ្វីទៅជាការជួញដូររូបិយប័ណ្ណអន្តរជាតិ (Forex)?