ផ្នត់គំនិតទាំង៥ ដែលមានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកៈ

ខ្ញុំបានដកស្រង់អត្ថបទនេះចេញពីវេបសាយ Quora។ ហើយវាពិតជាអត្ថបទល្អមែនទែន ព្រោះគាត់ក៏បានដកស្រង់ពីបណ្តាអត្ថបទផ្សេងទៀត របស់់បុគ្គលឯទៀត។
១.ភ័យខ្លាចបំផុត
កាលខ្ញុំនៅអាយុ១៣ឆ្នាំ ខ្ញុំបានបង្រៀនប្អូនស្រីខ្ញុំឱ្យចេះហែលទឹក។ បន្ទាប់ពីចំណាយពេលមួយសន្ទុះមក នាងនៅតែមិនហ៊ាន។ ពេលនោះស្រាប់តែមានមនុស្សស្រីម្នាក់អាយុ ៧៥ឆ្នាំដែលនៅក្នុងអាងហែលទឹកដែរ បានឈប់មួយភ្លែតហើយមើលពួកយើង ព្រមទាំងបានលឺប្អូនស្រីខ្ញុំនិយាយថា “ខ្ញុំខ្លាច ខ្ញុំមិនហ៊ាន។” បន្ទាប់មកគាត់ក៏បាននិយាយថា “តើយើងខ្លាចណាស់មែនទេ? ដូចនេះឆាប់ធ្វើវាភ្លាមទៅ!” វាបានកើតឡើង ៣៥ឆ្នាំមកហើយ តែខ្ញុំនៅតែមិនអាចបំភ្លេចបានដែលបានបង្រៀនខ្ញុំថា “វាមិនមែនមកពីយើងខ្លាចនោះទេ គឺមកពីយើងមិនហ៊ានចាប់ផ្តើមធ្វើវា។”

២.ការមានសេរីភាព
ប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់នៅលើរទេះរុញ។ ហើយគាត់ក៏បានប្រាប់ខ្ញុំថា “ដោយសារតែរទេះរុញនេះ កុំអីខ្ញុំគឺពិការបាត់ទៅហើយ ពោលគឺមួយថ្ងៃនៅក្នុងតែបន្ទប់ នៅលើគ្រែ ឬនៅមួយកន្លែងជាដើម។ ហើយដោយសាររទេះរុញនេះ ខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយវាបានធ្វើឱ្យជីវិតរបស់ខ្ញុំរីករាយជាខ្លាំង។” ចុះយើងវិញ មិនពិការ ព្រមទាំងមានកាយសម្បទានគ្រប់គ្រាន់ ហេតុអ្វីត្រូវឃាំងឃាត់ធ្វើអ្វីដែលយើងស្រលាញ់?

៣.ការបង្កើតកំហុស
នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំបានចូលទៅបន្ទប់សិក្សារបស់ឪពុកខ្ញុំ ហើយបានធ្វើឱ្យបែកអំពូលភ្លើងសម្រាប់សិក្សារបស់គាត់។ ហើយខ្ញុំក៏ដឹងដែរថា វាជាកំហុសមួយដែលមិនអាចលើកលែងឱ្យបាន ប៉ារបស់ខ្ញុំបា្រកដជាខឹងជាមិនខាន។ តែពេលដែលគាត់មកដល់ផ្ទះវិញ អ្វីៗគ្រប់យ៉ាងគឺខុសស្រឡះ គាត់បាននិយាយថា “ការមានកំហុសនៅពេលដែលយើងកំពុងធ្វើការងារ ឬកំពុងធ្វើអ្វីមួយ គឺមិនថ្វីទេ កូនកុំបារម្ភ!!!”។ ហើយបានចងចាំវារហូតមកដល់សព្វថ្ងៃ អរគុណលោកប៉ា!!!

៤.ការសម្រេចចិត្ត ៣ដង
នៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ ដែលខ្ញុំជាកូនច្បង និងមានប្អូនប្រុសម្នាក់ និងប្អូនស្រីម្នាក់។ ឪពុករបស់ខ្ញុំបាននិយាយថា “មុននឹងកូនធ្វើអ្វីមួយគួរតែសម្រេចចិត្តឱ្យបាន៣ដង គឺនៅពេលដែលកូនធ្វើវា នៅពេលដែលប្អូនប្រុសបានមើលទង្វើឯង និងនៅពេលដែលប្អូនស្រីបានមើលទង្វើរបស់ឯង។ ព្រោះវាពិតជាមានឥទ្ធិពលខ្លាំងណាស់ទៅលើពួកគេ។ ប្អូនប្រុសអាចធ្វើតាមឯង ឯប្អូនស្រីរបស់កូន អាចមានការគិតទៅលើប្តីរបស់នាង ឬមនុស្សប្រុសដទៃទៀត ដូចជាអ្វីដែលនាងធ្លាប់គិតទៅលើកូនអញ្ចឹង។’’

៥.លើកលែងឱ្យខ្លួនឯង
កាលពីខ្ញុំនៅក្មេង ខ្ញុំបានខឹងឪពុករបស់ខ្ញុំយ៉ាងខ្លាំង ព្រោះតែគាត់បានបោះបង់ខ្ញុំរហូតទៅដល់ពីរដង។ លោកគ្រូរបស់ខ្ញុំក៏បានដឹងពីរឿងនេះ ហើយគាត់បានសួរខ្ញុំថា “តើឯងខឹងគាត់ដែរឬទេ?” មែនហើយ ខ្ញុំឆ្លើយ។ បន្ទាប់មកគាត់បានសួរទៀតថា “តើគាត់សមនឹងទទួលវាដែរឬទេ?” ចម្លើយរបស់ខ្ញុំបានឆ្លើយថា “បាទលោកគ្រូ។” គាត់ក៏បានសួរទៀតថា “តើឯងគិតថា គាត់បានដឹងអំពីការស្អប់របស់ឯងដែរឬទេ?” ខ្ញុំក៏ឈប់មួយសន្ទុះហើយគិតថា “មែនហើយគាត់មិនបានខ្វល់ពីការស្អប់ និងការលំបាករបស់ខ្ញុំទេ។” បន្ទាប់មកគាត់ក៏សរុបថា “ឯងមានអារម្មណ៍ពិបាកទាំងនោះតែម្នាក់ឯងប៉ុណ្ណោះ ហើយឯងក៏មិនសមនឹងទទួលវាដែរ។ ឥឡូវវាជាពេលវេលាដែលឯងត្រូវលើកលែងឱ្យគាត់ មិនមែនដោយសារតែគាត់សមនឹងទទួលវានោះទេ គឺដោយសារតែឯងមិនសមនឹងទទួលវា។” ចាប់ពីថ្ងៃនោះមក ខ្ញុំនិងឪពុករបស់ខ្ញុំមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុន។

អរគុណសម្រាប់ការអាន!!!

Comments
Post a Comment