ក្នុងការចំណាយពេលលើបណ្តាញសង្គមជារៀងរាល់ឆ្នាំ លោកអ្នកអាចអានសៀវភៅរហូតទៅដល់ ២០០ក្បាល!!!





ក្នុងការចំណាយពេលលើបណ្តាញសង្គមជារៀងរាល់ឆ្នាំ លោកអ្នកអាចអានសៀវភៅរហូតទៅដល់ ២០០ក្បាល!!!
ក្នុងកំឡុងពេលមួយ មានគេសួរទៅកាន់លោក Warren Buffett ថា “តើអ្វីទៅដែលជាគន្លឹះដ៏អាថ៌កំបាំងក្នុងការនាំរូបលោកឱ្យទទួលភាពជោគជ័យ?” លោកបានចង្អុលទៅកាន់គំនរសៀវភៅហើយបាននិយាយថា “អាន ៥០០ ទំព័រជារៀងរាល់ថ្ងៃ។ នេះហើយជាចំណេះដឹងដែលអាចប្រើការបាន។ វាបានកើតឡើង ដូចជាការប្រាក់អញ្ចឹង។ ហើយអ្នកទាំងអស់គ្នាអាចធ្វើវា ប៉ុន្តែខ្ញុំធានាថា មិនមានមនុស្សច្រើនទេ ដែលធ្វើវា…”។
តែយ៉ាងណាក៏ដោយ យើងក៏អាចអានសៀវភៅ២០០ក្បាលក្នុងមួយឆ្នាំផងដែរ!!! ហើយនេះជាការគណនាដ៏សាមញ្ញមួយ៖
ជាមធ្យមជនជាតិអាមេរិកអាចអាន ២០០ ទៅ ៤០០ពាក្យក្នុងមួយនាទី។ ហើយសៀវភៅបែប Non-Fiction មានជាមធ្បម ៥០០០០ពាក្យ។ 
• ២០០សៀវភៅ * ៥០០០០ពាក្យ/ក្បាល = ១០ លានពាក្យ
• ១០ លានពាក្យ ចែកនឹង ៤០០ពាក្យក្នុងមួយនាទី (400 words per minutes) = ២៥ ០០០នាទី
• ២៥ ០០០០នាទី ចែកនឹង ៦០= ៤១២ ម៉ោង។
ដូចនេះ យើងត្រូវចំណាយពេល ៤១៧ ម៉ោងក្នុងមួយឆ្នាំ។
បុគ្គលខ្លះគិតថា ៤១៧ម៉ាងគឺមិនអាចទៅរួចនោះទេ។ តែពួកគេក៏មិនបានដឹងដែរថា ពួកគេបានចំណាយច្រើនជាងនេះទៅទៀតទៅលើ ទូរទស្សន៍ ពិសេសគឺ ទូរស័ព្ទតែម្តង។
ដូចលោក Orhan Pamuk បាននិយាយថា “ថ្ងៃមួយខ្ញុំបានអានសៀវភៅមួយក្បាល ហើយជីវិតរបស់ខ្ញុំក៏បានផ្លាស់ប្តូរ។”
អរគុណសម្រាប់ការអាន!!! 
ប្រភពៈ បរទេស

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា