តើទីផ្សារភាគហ៊ុនមានតម្លៃកើនឡើងនៅពេលណា?
តើទីផ្សារភាគហ៊ុនមានតម្លៃកើនឡើងនៅពេលណា?
ពិតណាស់ពាក្យថា ភាគហ៊ុន គឺជាពាក្យសាមញ្ញមួយសម្រាប់បរទេស។ តែសម្រាប់នៅកម្ពុជាវិញ ពាក្យនេះហាក់ដូចជាថ្មីបន្តិច ព្រោះយើងសង្កេតឃើញថា ទីផ្សារភាគហ៊ុនក្នុងមួយរយៈពេលនេះហាក់ដូចជាមានសន្ទុះជាខ្លាំង បើធៀបនឹងឆ្នាំមុនៗ។ តើអ្វីដែលជាកត្តានាំឱ្យទីផ្សារភាគហ៊ុនមានតម្លៃកើនឡើង?
ខ្ញុំសូមលើកយកនូវចំណុចត្រួសៗដែលងាយស្រួលយល់ តែនៅមានកត្តាផ្សេងៗជាច្រើនទៀត។

១.កត្តាតម្រូវការៈ
ពិតណាស់ពេលណាតម្រូវការកាន់តែកើនឡើងនោះតម្លៃទីផ្សារភាគហ៊ុនក៏កើនទៅតាមនោះដែរ។ ឧទាហរណ៍ថា ប្រសិនបើអ្នកដឹងថា ១ខែទៀតនឹងមានកង្វះស្បៀងអាហារ នោះវាសបញ្ជាក់ឱ្យឃើញថា ទីផ្សារភាគហ៊ុនដែលទាក់ទងក្នុងវិស័យស្បៀងអាហារប្រាកដជាមានការកើនតម្លៃ។

២.តម្រូវការជួញដូរមានទំហំច្រើន
ទោះបីជាមិនមានតម្រូវការក្នុងទីផ្សារខ្ពស់ក៏ដោយ តែប្រសិនបើមានសន្ទុះនៃការជួញដូរហ៊ុនច្រើន ពោលគឺ អ្នកទិញភាគហ៊ុនមានចំនួនច្រើនជាងអ្នកលក់ នោះតម្លៃវានឹងកើនឡើង។ ហើយផ្ទុយទៅវិញប្រសិនបើអ្នកលក់ភាគហ៊ុនមានចំនួនច្រើនជាងអ្នកទិញភាគហ៊ុន នោះតម្លៃវាក៏នឹងចុះទៅតាមនោះដែរ។

៣. ការមានទំនោរតាមគ្នា
ពិតណាស់ពេលនិយាយដល់ចំណុចនេះអ្នកប្រាកដជានឹងឃើញដល់រឿងជាច្រើន។ តែខ្ញុំសូមលើកយកនូវចំណុចខ្លះៗ ដែលទាក់ទងនឹងវា។ ទី១ គឺ Tulip Mania ក្នុងខណៈដែលលោក Carolus Clusius បានសរសេរសៀវភៅអំពីវាក្នុងឆ្នាំ ១៥៩២ ក្រោយមកព្រឹត្តិការណ៍នេះក៏បានកើតឡើង ហើយប្រជាជននាំគ្នាចាត់ទុកផ្កាប្រភេទជាលុយសម្រាប់ប្រើប្រាស់ ហើយវាបានបាត់បង់ទៅវិញ (crashed) ក្នុងឆ្នាំ ១៦៣៧។

មួយវិញទៀតទាក់ទងនឹងការដាក់ឈ្មោះក្រុមហ៊ុន។ បើយោងទៅតាមសៀវភៅ The Random Walk On Wall Street ដែលជាសៀវភៅខ្ញុំកំពុងអានរាល់ថ្ងៃបាននិយាយថា ក្នុងសម័យអ៊ិនធឺណេត ដែលពោរពេញទៅដោយបច្ចេកវិទ្យា មានក្រុមហ៊ុនមួយចំនួនដែលមានផលិតផល មិនទាក់ទងនឹងបច្ចេកវិទ្យាទាល់តែសោះ គ្រាន់តែពួកគេដាក់ឈ្មោះដែលទាក់ទងនឹងបច្ចេកវិទ្យាតែបន្តិច ឬបន្ថែមពាក្យដែលធ្វើឱ្យបណ្តាវិនិយោគិន ពិបាកក្នុងការយល់តែបន្តិចនោះតម្លៃភាគហ៊ុនក៏នឹងកើនឡើងដែរ។
ប្រភព៖ Internet+Radom Walk on Wall Street

Comments
Post a Comment