តើការសម្លាប់ខ្លួនសុទ្ធតែគ្មានជម្រើសមែនទេ?
តើការសម្លាប់ខ្លួនសុទ្ធតែគ្មានជម្រើសមែនទេ? អ្នកគិតខុសហើយ។
នៅលើលោកនេះ អ្វីៗសុទ្ធតែមានជម្រើស។
នៅលើលោកនេះ គឺមានតែ ការហ៊ានប្រឈមមុខនឹងវា ឬការទទួលស្គាល់ការពិត និងការមិនព្រមដោះស្រាយ តែប៉ុណ្ណោះ។

អ្នកជួបបញ្ហា អ្នកមិនព្រមដោះស្រាយវា សុខចិត្តទម្លាក់កំហុសទៅអ្នកដទៃ នេះក៏ជាជម្រើស។
អ្នកមានបំណុលច្រើន ហើយពិបាកចិត្ត អ្នកក៏សម្រេចចិត្តថា សម្លាប់ខ្លួន ឬរត់ចោលស្រុក នេះក៏ជាជម្រើស។
អ្នកមានបញ្ហាសុខភាព អ្នកមិនចង់ឱ្យអ្នកជុំវិញខ្លួនលំបាក អ្នកក៏សម្លាប់ខ្លួន នេះក៏ជាជម្រើស។

តែប៉ុន្មានចំណុចខាងលើនេះ សុទ្ធតែជាជម្រើសដែលល្ងង់ខ្លៅបំផុត។ ហេតុអ្វី?
ពីព្រោះថាៈ
បើអ្នកមានបញ្ហាហើយព្យាយាមដោះស្រាយវា ព្យាយាមទទួលខុសត្រូវ នោះអ្នកនឹងក្លាយគួរជាទីទុកចិត្តសម្រាប់អ្នកដទៃ និងពង្រឹងការជឿទុកចិត្តសម្រាប់មនុស្សជុំវិញខ្លួន។
បើអ្នកមានបំណុលច្រើន ម្តេចក៏មិនព្យាយាមដោះវាភ្លាមទៅ ទុក១០%នៃចំណូលសម្រាប់ខ្លួនឯង និងសល់ប៉ុន្មានទៀតព្យាយាមឱ្យទៅម្ចាស់បំណុលឱ្យបានទាន់ពេល នោះទៅថ្ងៃមុខ អ្នកក៏អាចនឹងក្លាយទៅជាដៃគូអាជីវកម្ម ដ៏គួរឱ្យទុកក៏អាចថាបាន។
បើអ្នកមានបញ្ហាសុខភាព ម្តេចក៏មិនព្រមឆាប់ធ្វើរឿងអ្វីដែលអ្នកស្រលាញ់ ម្តេចមិនព្រមឆាប់ធ្វើរឿងអ្វីដែលអ្នកមិនស្តាយក្រោយនៅពេលអ្នកស្លាប់ទៅ ម្តេចក៏មិនឆាប់ធ្វើអ្វីដែលធ្វើឱ្យជីវិតអ្នកជុំវិញខ្លួនបានសុខ ព្រោះថា ជីវិតមនុស្សគឺមើលមិនឃើញ!!! ជីវិតមិនទៀង ដូចលោក ស្ទីវ ចបបាននិយាយថា “ចូររស់នៅថ្ងៃនេះ ឱ្យដូចជាថ្ងៃចុងក្រោយរបស់អ្នក។”
ត្រូវចាំថា រាល់ពេលព្រឹកដែលអ្នកភ្ញាក់ពីគេង សុទ្ធតែជាថ្ងៃល្អ ចូរញញឺមទៅកាន់ខ្លួនឯង ចូររីករាយជាមួយវា ព្រោះអ្នករស់បានមួយថ្ងៃទៀតហើយ!!!

អរគុណសម្រាប់ការអាន!!!

Comments
Post a Comment