ជំនាញ​ដែលអាច​បង្កើន​ដើមទុន!!!




លោកមហាសេដ្ឋី Warren Buffett បាននិយាយថា”គឺមានវិធីមួយដែលជួយឱ្យអ្នកកើនទ្រព្យសម្បត្តិយ៉ាងតិចណាស់ក៏៥០ភាគរយដែរ”។
គាត់បានបន្តទៀតថា គាត់មានគន្លឺះមួយទៅកាន់ក្មេងៗជំនាន់ក្រោយនូវដំបូន្មានមួយគឺ “ផ្តោតទៅលើការរៀនសរសេរ និងការនិយាយឱ្យបានច្បាស់លាស។” “Focus on learning how to write and speak clearly.”
វីធីដ៏ងាយស្រួលមួយដើម្បីបង្កើនទ្រព្យសម្បត្តិរបស់អ្នកយ៉ាងតិចណាស់ក៏ ៥០% ដែរ គឺការមានភាពចំណាប់ទៅលើ ជំនាញទំនាក់ទំនងគ្នា ពោលគឺ ការសរសេរ និងកាយវិការរបស់អ្នក។ 
ចំណែកលោក Richard Branson ក៏បានយល់ស្របជាមួយគាត់ដែរ។ គាត់បាននិយាយថា “នៅថ្ងៃនេះដើម្បីក្លាយទៅជាសហគ្រិនដ៏ជោគជ័យម្នាក់ ចាំបាច់ណាស់អ្នកត្រូវក្លាយទៅជាអ្នកពូកែនិទានរឿង។” ជាការពិតណាស់ប្រសិនបើអ្នកមិនចេះនិទានរឿងឱ្យបានល្អនោះទេ ទោះបីជាផលិតផលរបស់អ្នកមានគុណភាពល្អយ៉ាងណាក៏ដោយ នោះគឺមិនបានការទាំងអស់។ យ៉ាងណាក៏ដោយ វាមិនទាន់គ្រប់គ្រាន់ទេ ក្នុងការបង្កើតផលិតផលមួយដ៏ល្អអស្ចារ្យ តែយ៉ាងណាអ្នកក៏ត្រូវប្រើវិធីដើម្បីឱ្យមនុស្ស យល់ដឹងអំពីវាផងដែរ។
ប្រភព៖ CNBC make it។

Comments

Post a Comment

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

The Greatest Salesman in the World

តើអ្វីទៅជាការជួញដូររូបិយប័ណ្ណអន្តរជាតិ (Forex)?