មុនចង់បើកអាជីវកម្ម គួរមានជំនាញការលក់ជាមុនសិន !!!
មានតែការលក់ទេ ដែលអាចធ្វើអោយយើងក្លាយជាអ្នកមាន…នេះជាទស្សនៈរបស់លោក ឌី វណ្ណខូវ ដែលជា Sale Manger of Nourn Ork Real Estate និងជាអ្នកបណ្តុះបណ្តាលជំនាញលក់មួយរូប នៅក្នុងប្រទេសកម្ពុជា។
លោកបានបង្ហាញពីទស្សនៈផ្ទាល់របស់លោកថាមានតែការលក់ទេ ដែលអាចរកចំណូលបានច្រើន អាចស្វែងរកដើមទុនគ្រប់គ្រាន់ និងអាចមានបណ្តាញច្រើនពេលចេញរកស៊ី ពោលគឺការលក់គឺសំខាន់ខ្លាំងណាស់នៅក្នុងការរកស៊ី ហើយយុវជនគួរតែបង្វឹកខ្លួនឯងអោយមានសមត្ថភាពខ្លាំងក្នុងការលក់ជាមុនសិន មុននឹងចាប់ផ្តើមចេញប្រកបរបររកស៊ី។
លោកបន្ថែមថា អាវុធសំខាន់បំផុតរបស់អ្នកលក់ពូកែម្នាក់ គឺក្រេឌីត ដើម្បីលក់ខ្លួនអោយដាច់ លក់ប្រជាប្រិយភាពរបស់ខ្លួនអោយអ្នកដទៃបានស្គាល់ ហើយនៅពេលដែលអ្នកមានកេរ្ត៍ឈ្មោះល្អ មានប្រជាប្រិយភាពនៅក្នុងសង្គម ពេលដែលអ្នកចេញរកស៊ី អ្នកនឹងក្លាយជាសហគ្រិនដ៍រឹងមាំម្នាក់ ព្រោះអ្នកបានកសាងប្រវត្តិរបស់ខ្លួនជាច្រើននៅក្នុងការលក់របស់អ្នក មុននឹងអ្នកចេញធ្វើអាជីវកម្ម។
@businesscambodia

Comments
Post a Comment