២០ ប្រយោគទាក់ទងនឹងសៀវភៅ ដែលអ្នកទាំងអស់គ្នាគួរដឹង…



១. George R.R. Martin៖ អ្នកអានម្នាក់រស់នៅជាមួយជីវិតមួយពាន់មុនពេលដែលគេស្លាប់ ឯអ្នកដែលមិនចូលចិត្តការអាននឹងរស់នៅក្នុងជីវិតតែមួយគត់។
២. William Nicholson៖ យើងអានដើម្បីបានដឹងថាយើងមិនមែនរស់នៅតែម្នាក់ឯងនោះទេ។ 
៣. Lemony Snicket៖ កុំទុកចិត្តមនុស្សដែលមិនដែលដាក់សៀវភៅទៅតាមខ្លួន។
៤.​ Dr. Seuss៖ អានកាន់តែច្រើន អ្នកនឹងដឹងរឿងកាន់តែច្រើន រៀនកាន់តែច្រើន អ្នកនឹងដឹងពីកន្លែងដែលអ្នកត្រូវទៅកាន់តែច្រើន។
៥. Stephen King៖ ប្រសិនបើយើងគ្មានពេលដើម្បីអានទេ យើងក៏គ្មានពេលដើម្បីសរសេរដែរ។
៦. Ray Bradbury៖ យើងមិនចាំបាច់ដុតសៀវភៅដើម្បីបំផ្លាញវប្បធម៌នោះទេ គ្រាន់តែធ្វើឲ្យមនុស្សបញ្ឈប់ការអានវប្បធម៌នឹងរលាយឯង។
៧. Fran Lebowitz៖ សូមគិតមុនពេលអ្នកនិយាយ តែសូមអានមុនពេលអ្នកគិត។
៩. Carlos Ruiz Zafón៖ សៀវភៅគឺជាកញ្ចក់ អ្នកអាចដឹងពីខ្លួនឯងនៅពេលដែលអ្នកអានជួបរឿងដែលអ្នកធ្លាប់បានជួបប្រទះរួចមកហើយ។
១០. Margaret Fuller៖ ថ្ងៃនេះអ្នកអាន ថ្ងៃស្អែកអ្នកអាចក្លាយជាអ្នកដឹកនាំម្នាក់។
១១. Stendhal៖ សៀវភៅល្អមួយក្បាលប្រៀបបាននឹងព្រឹត្តិការណ៍មួយនៅក្នុងជីវិតរបស់ខ្ញុំ។
១២. Robert Louis Stevenson៖ ខ្ញុំតែងយកសៀវភៅពីរក្បាលជាប់តាមខ្លួន មួយសម្រាប់អាន ហើយមួយទៀតសម្រាប់សរសេរ។
១៣. George Orwell៖ សៀវភៅល្អបំផុតគឺជាសៀវភៅដែលប្រាប់យើងនូវរឿងដែលយើងបានដឹងរួចមកហើយ។
១៤. Annie Proulx៖ យើងគួរតែសរសេរឲ្យបានច្រើនព្រោះយើងស្រលាញ់សាច់រឿង និងប្រយោគថ្មីៗ ពាក្យប្លែកៗនៅលើទំព័រសៀវភៅ។ ការសរសេរកើតចេញពីការអាន ហើយការអានជាគ្រូដែលប្រាប់យើងពីរបៀបសរសេរ។
១៥. Louis L’Amour៖ នៅពេលដែលយើងអានសៀវភៅ ហើយយើងបានយកចិត្តទុកដាក់នឹងប្រយោគខ្លះនៅក្នុងសៀវភៅ ប្រយោគទាំងនោះនឹងតែងតែនៅជាមួយអ្នកជានិច្ច។
១៦. Garrison Keillor៖ សៀវភៅគឺជាកាដូដែលអ្នកអាចទទួលបានម្ដងហើយម្ដងទៀត។
១៧. Frank Zappa៖ សៀវភៅមានច្រើនណាស់ ប៉ុន្ដែពេលវេលាដើម្បីអានសៀវភៅទាំងនោះមានមិនច្រើនទៀតទេ។
១៨. Marcus Tullius Cicero៖ បន្ទប់ដែលគ្មានសៀវភៅ វាមិនខុសពីរូបកាយដែលគ្មានវិញ្ញាណនោះទេ។
១៩. Haruki Murakami៖ បើអ្នកគ្រាន់តែអានសៀវភៅដែលមនុស្សគ្រប់គ្នាកំពុងតែអាន នោះអ្នកនឹងអាចគិតបានតែត្រឹមអ្វីដែលអ្នកផ្សេងទៀតគេកំពុងគិតប៉ុណ្ណោះ។
២០. Toni Morrison៖ ប្រសិនបើសៀវភៅដែលអ្នកចង់រកអានមិនទាន់មានអ្នកសរសេរទេ អ្នកត្រូវតែសរសេរវាឡើង៕

Source: knowledgeCambodia

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា