តើមីកំប៉ុងមានដើមកំណើតមកពីប្រទេសណា?
ជប៉ុនក្រោយចប់សង្គ្រាមលោកលើកទី២ បានជួបប្រទះគ្រោះទុរភិក្ស ដែលបង្កការលំបាកខ្លាំងដល់ប្រជាជននិងការរស់នៅរបស់ពួកគេផង។ ដោយឃើញពីទុក្ខវេទនាទាំងនេះផង ជាពិសេសឃើញមនុស្សម្នាជាច្រើនតម្រង់ជួរចាំទិញមីស្រុះអស់ពេលយូរ បុរសម្នាក់ឈ្មោះ Momofuku Ando ជាជនជាតិតៃវ៉ាន់ដែលបានភៀសខ្លួនមកប្រទេសជប៉ុនក្រោយសម័យសង្គ្រាមនោះ បានគិតគូរព្យាយាមរកដំណោះស្រាយ។
បើតាមការបញ្ជាក់របស់សារព័ត៌មាន Vox របស់អាមេរិក ការបង្កើតគ្រឿងផ្សំនិងរបៀបផលិតមីកំប៉ុងនេះឡើងមិនមែនជារឿងងាយស្រួលនោះទេ។ លោក Ando បានប្រើរយៈពេលជាច្រើនឆ្នាំដើម្បីស្រាវជ្រាវរបៀបផលិតមីដែលអាចទុកបានយូរនិងរក្សារសជាតិនៅបានល្អ។នៅឆ្នាំ១៩៥៨ មីកញ្ចប់របស់លោកលើកដំបូងបានចេញលក់នៅទីផ្សារ។ ទោះយ៉ាងណាមិញ វាមិនសូវជាមានប្រជាប្រិយភាពឡើយក្នុងចំណោមមហាជន។ មួយឆ្នាំក្រោយមក គាត់លក់ដាច់បាន ១៣លានកញ្ចប់ និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើន។ នៅឆ្នាំ១៩៧១ លោក Ando បានបង្កើតមីកំប៉ុង ដើម្បីបង្កភាពងាយស្រួលដល់ការចម្អិនបន្ថែមទៀត។

ចាប់ពីពេលនោះមក មីកំប៉ុងបានក្លាយជាផ្នែកមួយនៃវប្បធម៌មួយនៃប្រទេសជប៉ុន និងបានកែប្រែមុខមាត់ប្រទេសនេះយ៉ាងឆាប់រហ័សដែរ។ លោក Momofuku Ando បានទទួលមរណភាពនៅឆ្នាំ២០០៧ ក្នុងអាយុ៩៦ឆ្នាំ ដែលកាលនោះក្រុមហ៊ុនផលិតមីរបស់គាត់មានតំលៃជាង៣០០លានដុល្លា៕
@ដែនដីនៃការចែករំលែក

Comments
Post a Comment