គោលការណ៍ S.M.A.R.T





ក្នុងការកំណត់គោលដៅ គេមានគោលការណ៍មួយដែលមានឈ្មោះជាអក្សរកាត់ថា S.M.A.R.T ដែលខ្ញុំនឹងបកស្រាយវានៅខាងក្រោមនេះ៖
• Specific មានន័យថា ភាពពិសេស។ ចូរធ្វើឱ្យវាមានភាពលម្អិត ដែលវាអាចធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការសម្រេចវា។ តើវាមានភាពពិសេសបែបណាទៅ ប្រសិនបើអ្នកមានគំរោងក្នុងការសម្រកទម្ងន់ ១០គីឡូក្រាម? អ្នកអាចនិយាយថា “ខ្ញុំចង់សម្រកទម្ងន់ឱ្យបាន ១០គីឡូ”វាជាការណ៍ល្អមួយ តែអ្វីដែលល្អជាងនេះគឺ “ខ្ញុំចង់សម្រកទម្ងន់ឱ្យបាន ១០គីឡូ ដើម្បីពាក់សម្លៀកបំពាក់ដែលខ្ញុំចូលចិត្តបាន។” ចូរធ្វើឱ្យវាមានភាពងាយស្រួលក្នុងការស្រមើស្រមៃ និងមានភាពក្នុងការសម្រេចបាន។ 
• Measurable មានន័យថា ដែលអាចវាស់វែង ឬកំណត់បាន។ នៅកាលៈទេសៈនេះ ភាពជាក់លាក់គឺ ជាមិត្តភក្តិរបស់អ្នកក្នុងការសម្រេចគោលដៅ។ នៅពេលដែលអ្នកអាចវាស់វែងវាបាន នោះអ្នកនឹងឃើញនូវដំណើរការ និងដឹងពីវានៅពេលដែលយើងសម្រេចវាបាន។ ឧទាហរណ៍ៈ ការណ៍ដែលមានគោលដៅ ចង់មានលុយច្រើន គឺមិនមែនជាគោលដៅដែលអាចវាស់វែងបាន ឬមានភាពច្បាស់លាស់នោះទេ។ ការមានគោលដៅ កាត់បន្ថយបំណុលហើយសន្សំ ២៥% ពីចំណូលសរុបរបស់អ្នក ទើបជាការកំណត់មួយដែលជាក់លាក់។
• Achievable មានន័យថា ដែលអាចសម្រេចបាន។ យើងមិនអាចបង្កើតជំនួញមួយដែលមានតម្លៃ រាប់ពាន់លានដុល្លារក្នុងមួយយប់នោះទេ។ តែនៅពេលខ្លះ នៅពេលដែលយើងបានកំណត់គោលដៅធំបន្តិច យើងក៏មានអារម្មណ៍ភ័យខ្លាច មានអារម្មណ៍ថាមិនអាចសម្រេចវាបានទេ។ ហើយចំណុចនេះទៀតសោត ក៏បានបកស្រាយនៅក្នុងចំណុចបន្ទាប់។
• Realistic មានន័យថា មានភាពពិតប្រាកដជាក់លាក់។ ត្រូវតែមានភាពជាក់លាក់ក្នុងពេលនេះ គឺត្រូវធ្វើអ្វីមួយដែលមានភាពសមស្រប ភាពដែលអាចទៅរួចជាមួយនឹងធម្មជាតិមនុស្ស។ អ្នកមិនអាចក្លាយជាអ្នកជំនាញលេងព្យ៉ាណូម្នាក់បានទេ ប្រសិនបើអ្នកមិនសូម្បីតែលេងវា។ ដូចនេះអ្នកត្រូវតែកំណត់ពីអ្វីដែលសមស្របនឹងការរស់នៅរបស់យើង និងសមស្របនឹងធម្មជាតិរបស់មនុស្ស។
• Time Frame មានន័យថា ការគ្រោងពេលវេលា។ តើអ្នកធ្លាប់ទេថាក្នុងរយៈពេលមួយយប់អ្នកអាចមើលមេរៀនរហូតដល់ ៥ ទៅ ៦មុខវិជ្ជា? នេះហើយជាឥទ្ធិពលនៃការគ្រោងពេលវេលា។ នៅពេលដែលអ្នកដាក់ពេលវេលាមួយកំណត់ នោះនៅក្នុងខួរក្បាលរបស់អ្នកប្រាកដជាមានអារម្មណ៍ចង់សម្រេចវាឱ្យបានលឿនបំផុត និងចង់ឃើញពីលទ្ធផលរបស់វា។
អរគុណ​សម្រាប់​ការ​អាន​!!!

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា