លោក Kevin O’Leary និយាយថា កុំទិញឡាន… ចូរធ្វើរឿងមួយនេះវិញ
លោក Kevin O’Leary និយាយថា កុំទិញឡាន… ចូរធ្វើរឿងមួយនេះវិញ
លោក Kevin O’Leary គឺជាសហគ្រិនដ៏ជោគជ័យម្នាក់ ដែលនៅក្នុងឆ្នាំ ១៩៨៦ គាត់បានបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Softkey Software Products ដែលក្រោយការថតរូបកាលពីកុមារភាព។ តែទោះជាយ៉ាងណាក៏ដោយ ឪពុករបស់គាត់បានណែនាំថា ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវឲ្យលោកចេះពីរបៀបធ្វើជំនួញ។ ទើបក្រោយមកលោក Kevin O’Leary បានបញ្ចប់ការសិក្សាសញ្ញាបត្រ MBA នៅសាកលវិទ្យាល័យ Business School at Western University។ គាត់ក៏ជាមនុស្សម្នាក់ ដែលចូលចិត្តផ្តល់ជាគំនិត ជាអ្នកជំនាញខាងហិរញ្ញវត្ថុផងដែរ។
គាត់បាននិយាយថា “ឡានគ្រាន់ជាទ្រព្យសម្បត្តិបណ្តោះអាសន្នតែប៉ុណ្ណោះ អ្នកត្រូវការចំណាយបន្ថែមដូចជា លើការជួសជុល ចំណាយលើការធានារ៉ាប់រងជាដើម ហើយវាក៏មានន័យថា តម្លៃរថយន្តរបស់អ្នកក៏មានតម្លៃទាបជាបន្តបន្ទាប់ផងដែរ។” គាត់ឲ្យឧទាហរណ៍ថា ប្រសិនបើអ្នកទិញឡានមួយតម្លៃ ២៥០០០ដុល្លារ នៅរយៈពេល ២ឆ្នាំទៀត ឡាននោះមានតម្លៃត្រឹមតែ ១២០០០ដុល្លារប៉ុណ្ណោះ។
គាត់បានណែនាំឲ្យអ្នក ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជា Uber ឬ Lift (មានន័យថាប្រសិនបើនៅប្រទេសកម្ពុជា អ្នកអាចប្រើប្រាស់សេវាកម្ម ឡានក្រុង ឬ Pass App ជាដើម)។ បើតាមការសិក្សារបស់ គេហទំព័រហិរញ្ញវត្ថុមួយដែលមានឈ្មោះថា NerdWallet បានឲ្យដឹងថា ការចំណាយលើ Uber គឺពិតជាការចំណាយទាបមួយបើប្រៀបធៀបទៅនឹងការចំណាយទៅលើរថយន្តផ្ទាល់ខ្លួន។
ម្យ៉ាងទៀតបើយើងសង្កេតនៅក្នុងប្រទេសកម្ពុជាយើងវិញ យើងសង្កេតឃើញថា ការបង់រំលោះគឺជាជម្រើសដ៏ពេញនិយមមួយក្នុងការ ទិញនូវរបស់អ្វីមួយដែលយើងស្រលាញ់ ហើយបានយ៉ាងលឿនបំផុត។ វាមិនខុសពីពាក្យដែលគេនិយាយមែន ដែលថា មនុស្សយើងទិញរបស់អ្វីមួយគឺដោយសារតែអារម្មណ៍ ប្រសិនបើយើងអាចគ្រប់គ្រងអារម្មណ៍បាន នោះយើងប្រាកដជាអាចគ្រប់គ្រងហិរញ្ញវត្ថុយើងបានល្អ។ ហើយបើយើងក្រលេកមើលដំបូន្មានរបស់លោក Kevin O’Leary បានមានប្រសាសន៍ថា “គំនិតដ៏ល្អមួយ គឺថាយើងត្រូវសង់បំណុលយើងឲ្យអស់តាមរយៈការ មិន ទិញនូវអ្វីដែលយើងមិនត្រូវការ!!!”
ជាចុងក្រោយគាត់ផ្តល់ដំបូន្មានថា “អ្នកមិនចាំបាច់ត្រូវមានរថយន្តទេ ព្រោះថាបើអ្នកធ្វើការនៅក្នុងទីក្រុង អ្នកអាចប្រើប្រាស់សេវាធ្វើដំណើរផ្សេងៗ ។ កុំព្យាយាមយកលុយ ២៥០០០ដុល្លារ សម្រាប់ជាប់គាំងជាមូយនឹងរថយន្តមួយ។ ខ្ញុំមិនត្រូវការវាទេ”៕

Comments
Post a Comment