"ikigai" ក្បួនដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន
យើងដឹងស្រាប់ហើយថា ប្រទេសជប៉ុនជាប្រទេសអភិវឌ្ឍន៍នៅក្នុងពិភពលោកខាងផ្នែក អេឡិចត្រូណិច និងធនធានមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសជប៉ុន ក៏ជាប្រទេសមួយដែលមានប្រជាជន មានអាយុវែងជាងគេនៅលើពិភពលោកផងដែរ។
ថ្ងៃនេះ Facebook Page អាន បានដកស្រង់អត្ថបទមូយ ដែលពួកយើងគិតថា វាពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា។ អត្ថបទនោះគឺ និយាយអំពី Concept មួយដែលមានឈ្មោះថា “ikigai” ដែលវាតំណាងឱ្យវិធីមួយ ដ៏សម្ងាត់របស់ជនជាតិជប៉ុនដែលធ្វើឱ្យពួកគេមានអាយុវែង មានភាពសប្បាយរីករាយ និងជីវិតមានន័យ។
ពាក្យថា ikigai បានញែកជាពីរពាក្យគឺ ពាក្យ “ikiru” ដែលមានន័យថា”ដើម្បីរស់” រីឯាពាក្យថា “kai” មានន័យថា “ការដឹងខ្លូនថា យើងសង្ឃឹមលើអ្វី”។ ហើយទាំងពីរពាក្យនេះរួមបញ្ចូលគ្នាមានន័យថា “ហេតុផលដើម្បីរស់នៅ”។
ពាក្យថា ikigai បានញែកជាពីរពាក្យគឺ ពាក្យ “ikiru” ដែលមានន័យថា”ដើម្បីរស់” រីឯាពាក្យថា “kai” មានន័យថា “ការដឹងខ្លូនថា យើងសង្ឃឹមលើអ្វី”។ ហើយទាំងពីរពាក្យនេះរួមបញ្ចូលគ្នាមានន័យថា “ហេតុផលដើម្បីរស់នៅ”។
ពាក្យ “gai” មានដើមកំណើតមកពាក្យថា “Kai”ដែលមានន័យថាសំបក។ ហើយពាក្យនេះវាពិតជាល្បីល្បាញជាខ្លាំងក្នុងសម័យ Heain ពោលគឺក្នុងកំឡុងឆ្នាំ ៧៩៤ ដលើ ១១៨៥។
ដើម្បីស្វែងមូលហេតុថា យើងរស់នៅដើម្បីអ្វី អ្នកជំនាញបានផ្តល់នូវសំណួរ ៤ សម្រាប់សួរខ្លួនឯង៖
១. តើអ្នកស្រលាញ់អ្វី?
២. តើអ្នកពូកែខាងអ្វី?
៣. តើពិភពលោកនេះត្រូវការអ្វីពីអ្នក?
៤. តើអ្នកអាចធ្វើអ្វី ដើម្បីរកចំណូល?
១. តើអ្នកស្រលាញ់អ្វី?
២. តើអ្នកពូកែខាងអ្វី?
៣. តើពិភពលោកនេះត្រូវការអ្វីពីអ្នក?
៤. តើអ្នកអាចធ្វើអ្វី ដើម្បីរកចំណូល?
ឆ្លើយនូវសំណូរទាំងបួននេះ វានឹងអាចនាំអ្នកឱ្យយល់បានមួយកម្រិតទៀតពី ikigai។
សរសេរ និងចងក្រងដោយ Faceboo Page: អាន
អរគុណចំពោះការចែករំលែក !!!!
អរគុណចំពោះការចែករំលែក !!!!

Comments
Post a Comment