ការមានរូបភាពនៅក្នុងចិត្ត --Having a Picture in Your mind
ការមានរូបភាពនៅក្នុងចិត្ត --Having a Picture in Your
mind
ការមានរូបភាពនៅក្នុងចិត្ត គឺពិតជាមានសារៈសំខាន់ណាស់ចំពោះបុគ្គលទាំងឡាយ
ដែលចង់សម្រចនូវការងារដែលមានលក្ខណៈអស្ចារ្យ។ ជាក់ស្តែងដូចជា បងប្អូនត្រកូល
Wright ,លោក Thomas Edison, Donald Trump, Robert T.Kiyosaki ជាដើម ដែលបុគ្គលទាំងនោះសុទ្ធតែបានបង្ហាញពីលទ្ធផល
និងអត្ថប្រយោជន៍ពីការមានរូបភាពនៅគ្នុងចិត្ត។
រូបភាពនៅក្នុងចិត្តគឺមានន័យថា ទោះបីវាមិនទាន់កើតឡើងពិតប្រាកដក៏ដោយ
ក៏យើងទាំងអស់គ្នាអាចស្រមៃវាចេញបានដែរ។ ឥឡូវសាកមើលបាតដៃរបស់អ្នកទាំងអស់គ្នា
មើលដោយប្រុងប្រយ័ត្ន និងមើលដោយផ្ចិតផ្ចង់ជាទីបំផុត អ្នកនឹងឃើញស្នាមឆ្នូតនៅលើបាតដៃ
ឃើញសរសៃឈាម ហើយព្រមទាំងឃើញសាច់រដិបរដុបផងដែរ។ ឥឡូវចូរបិទភ្នែករបស់អ្នក
ដកដង្ហើមវែងៗ ហើយស្រមៃមើលឃើញដៃទាំងពីររបស់អ្នកកំពុងកាន់ចង្កូតឡាន ចង្កូតឡានដែលយើងតែងប្រាថ្នា
តើអារម្មណ៍របស់អ្នកទាំងអស់គ្នាយ៉ាងដូចម្តេច? វាកើតឡើងដូចជាការពិតដែរឬទេ?
នេះហើយជាអារម្មណ័អស្ចារ្យ ពោលជាការមានរូបភាពនៅក្នុងចិត្ត។ ចំពោះលោក
Donald Trump បាននិយាយថា ចូរគិតឱ្យធំ និងមានរូបភាពធំនៅក្នុងចិត្តរបស់អ្នក
(Think Big & And Have a Big Picture)។
រឿងមួយទៀតដែលបានកើតឡើងរួចមកហើយគឺ បងប្អូនត្រកូលរ៉ៃ។
ពួកគាត់មានរូបភាពក្នុងចិត្តថា ថ្ងៃណាមួយ គាត់នឹងធ្វើឱ្យគ្រឿងម៉ាស៊ីនដែលផលិតអំពីដែក
ដែលអាចផ្ទុកមនុស្សបាន អាចហោះហើរលើវេហា ដែលពួកយើងទាំងអស់គ្នាហៅថា យន្តហោះ
នេះឯង។ ទោះបីជាយន្តហោះនេះមិនទាន់បានកើតឡើងក៏ដោយ ក៏ពួកគាត់ទាំងពិរមានរូបភាពនៅក្នុងចិត្តមុនបាត់ទៅហើយ
ទោះបីជាគំនិតនេះជាគំនិតឡប់ៗ ឆ្កួតៗកាលពីសម័យនោះក៏ដោយ។ ក្រោយមកទៀតគាត់ក៏បានសម្រេចសមិទ្ធផលនេះ
ដែលបង្កើតបានជាយន្តហោះមកដល់សព្វថ្ងៃនេះ។
សរុបមកការដែលមានរូបភាពនៅក្នុងចិត្ត គឺជាកម្លាំងដ៏មានអនុភាពមួយដែលជំរុញឱ្យយើងក្រោកពីព្រលឹម
មានភាពរហ័សរហួន ដឹងពីតម្លៃនៃពេលវេលា ធ្វើការគ្មានយប់ថ្ងៃ សៅរ៍អាទិត្យឡើយ។
ដូច្នេះ អ្នកទាំងអស់គ្នាក៏អាចបង្កើតរូបភាពក្នុងចិត្តបានដែរ ដោយចាប់ផ្តើមពីរឿងតូចៗដូចជា
ហាត់ប្រាណឲ្យបាន១០នាទី ធ្វើកិច្ចការផ្ទះឱ្យចប់រួចរាល់ អានសៀវភៅឱ្យបាន១ជំពូក ជាដើម។
អរគុណចំពោះការអាន។ ដរាបណានៅតែមានអ្នកគាំទ្រ នៅតែមានអ្នកចែករំលែកអត្ថបទរបស់ខ្ញុំ
ខ្ញុំនឹងប្រឹងប្រែងចំណាយពេលនិពន្ធអត្ថបទដទៃទៀតដោយមិនខ្លាចហត់នឿយឡើយ។
ពុធ.21.11.2018 2:06AM

Comments
Post a Comment