ខ្ញុំបានជួបបងប្រុសម្នាក់...
បានជួបបងប្រុសម្នាក់ហើយគាត់បាននិយាយថា៖
ឃើញគេរកស៊ីជោគជ័យទៅធ្វើតាមគេដែរ
តែមិនឃើញជោគជ័យដូចគេសោះ...
តែមិនឃើញជោគជ័យដូចគេសោះ...
រឿងគឺវាអញ្ចេះទេ ដោយគាត់បានយកបទពិសោធន៍ខ្លួនមកនិយាយថា មុននឹងគាត់យកផលិតផលមកលក់បានជោគជ័យចំនួន៥ មុខ គាត់បានបរាជ័យដល់ទៅ ៩៥ ផលិតផលបាត់ទៅហើយ។ តែអ្នកផ្សេងមិនឃើញភាពបរាជ័យរបស់គាត់ ហើយក៏ចាប់ផ្តើមលក់ផលិតផលដូចគាត់។
គាត់ក៏បានបន្តទៀតថា ផលិតផងខ្លះ គឺមានដូចគ្នា និយាយទៅគឺម៉ាកតែមួយ តែគេលក់មិនបានច្រើនដូចយើងទេព្រោះគេមិនចេះធ្វើទីផ្សារ។ ហើយការធ្វើទីផ្សារក៏ត្រូវចេះមើលអតិថិជនដែរ។ ការធ្វើទីផ្សារគឺដូចជាអាវុធមុខពីរ បើយើងធ្វើអ្វីដែលលើសពីផលិតផលយើង ឬអតិថិជនប្រើមិនសមតាមបំណងគឺ ប្រៀបដូចជាសម្លាប់ខ្លួនឯងអញ្ចឹង។
គាត់ជាបុគ្គលម្នាក់ដែលមាន ប្រាក់ខែ ៣០០០ ទៅ ៤០០០ដុល្លារ តែសុខចិត្តចេញរកស៊ីខ្លួនឯង មានខែខ្លះសល់តែ ៥០០ដុល្លារ ក៏មានដែរតែគាត់សុខចិត្តធ្វើ។ គាត់ថាយើងត្រូវតែហ៊ាន បើមិនហ៊ានគឺ មិនមាននោះទេ។ បើរកស៊ីត្រូវគឺអាចលក្លាយជាអ្នកមាន ហើយពេលខ្លះក៏អាចក្លាយជាអ្នកក្រដែរ តែយើងត្រូវតែហ៊ានទទួលវា ហ៊ានចេញរកស៊ីដោយខ្លួនឯង។
ខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលដែលគាត់បានចែករំលែកបទពិសោធន៍គាត់។
ប្រសិនបើអ្នកទាំងអស់គ្នាមានបទពិសោធន៍អ្វីប្លែកៗ អាចផ្ញើមកកាន់ផេកបាន។

Comments
Post a Comment