តើអ្នកអាចអភិវឌ្ឍន៍ជំនាញទំនាក់ទំនងដោយរបៀបណា?
តើអ្នកអាចអភិវឌ្ឍន៍ជំនាញទំនាក់ទំនងដោយរបៀបណា?
លោកអ្នកបានដឹងរួចមកហើយថា ជំនាញទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ
មិនថាយើងជាអ្នករកស៊ី ឬជាអ្នកធ្វើការនោះទេ។ ជំនាញទំនាក់ទំនងតម្រូវឱ្យយើងមានភាពក្លាហាន
មានសម្លេងឱ្យច្បាស់ កាយវិការ…ដែលទាំងអស់នេះពួកយើងសុទ្ធតែអាចរៀនបានតាមរយៈសៀវភៅ
មើលវីដេអូ YouTube ឬអានអត្ថបទតាមអ៊ិនធឺណេតជាដើម។
នេះជាវិធីខ្លះៗដែលអាចធ្វើឱ្យអ្នកអាចអភិវឌ្ឍន៍ជំនាញទំនាក់ទំនងរបស់លោកអ្នកឲ្យមានប្រសិទ្ធភាពៈ
១.សួរសំណួរៈ ផ្តោតទៅលើពួកគេ អនុញ្ញាតិឱ្យពួកគេនិយាយបកស្រាយពីខ្លួន
និយាយពីការរស់នៅរបស់ពួកគេ ជីវិតគ្រួសារជាដើម។ នៅក្នុងពេលនោះយើងគ្រាន់តែអង្គុយស្ងៀមហើយស្តាប់ពួកគេដោយប្រុងប្រយ័ត្នបានហើយ
ដែលវានឹងបង្កើនភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា។
២.រៀនអំពីការនិយាយៈ ចំណាយពេល ២នាទីនៅមុខកញ្ចក់ រៀនញញឹម
រៀននិយាយទៅខ្លួនឯងដោយភាពជឿជាក់។ អ្វីដែលជាគន្លឹះគឺ មុននឹងនិយាយត្រូវដកដង្ហើមជាមុនសិន។
៣.បង្កើនចំណេះដឹងរបស់អ្នកៈ អាន អាន អាន។ ចូរធ្វើតាមដែលអ្នកអាចធ្វើបាន
អាន ព័ត៌មាន អានអ្វីដែលបានកើតឡើង។ ធ្វើជាមនុស្សឱ្យទាន់សម័យ ទើបអ្នកអាចដឹងថា
អ្នកដទៃកំពុងនិយាយអ្វី ដែលពេលនោះហើយមានន័យថា អ្នកអាចគ្រប់គ្រប់ការសន្ទនាបានយ៉ាងពេញលេញ។
៤.ចូរសរសើរពីដៃគូរបស់អ្នកឱ្យបានច្រើនៈ និយាយសរសើរពីអ្នកដទៃ
លើការស្លៀកពាក់ ម៉ូតសក់ កាយវិការ ជាពិសេសស្នាមញញឹម។ ប្រសិនបើដៃគូសន្ទនាជាមនុស្សស្រី
ចូរសរសើរពីស្នាមញញឹម ថា ញញឹមស្រស់ មុខរបស់នាងមានភាពស្រស់ស្រាយជាដើម។ បើដៃគូសន្ទនាជាមនុស្សប្រុសចូរសរសើរថា
គាត់មានសកម្មភាពរហ័សរហួន ពូកែនិយាយស្តី…។ តែត្រូវចាំថា កុំសរសើររហូតដល់ថ្នាក់បញ្ជោរ
ឬអាចនិយាយម៉្យាងទៀតថា “ មនុស្សមិនចូលចិត្តបញ្ជោរ តែបង្អាប់ខឹង។”
៥. រក្សាការសន្ទនាឱ្យមានដំណើរការល្អៈ ចំណុចនេះគឺខ្លីបំផុត
តែវាក៏សំខាន់ដែរ។ និយាយឱ្យខ្លីគឺ “អ្នកដែលសំណួរ គឺជាអ្នកគ្រប់គ្រងការសន្ទនា
ចូរសួរឱ្យត្រូវ សួរឱ្យច្បាស់។”
៦.ចៀសវាងការនិយាយអវិជ្ជមានៈ កុំនិយាយពីគ្រោះថ្នាក់ចរាចរណ៍
ឬការវាយកាប់ចាក់ផ្សេងៗ ដែលរឿងទាំងនេះហាក់ដូចជាមិនមានផលប្រយោជន៍អ្វីសោះដល់ការទំនាក់ទំនងរបស់អ្នក។
៧.ចៀសវាងការនិយាយរដាក់រដុបៈ ពាក្យដូចជា អឺ អ៊ឺម ហ៊ឺម… ដែលវាពិតជាធ្វើឱ្យមានការរំខានដល់ដៃគូសន្ទនារបស់អ្នក
បើមិនតិចក៏ច្រើនដែរ។ ជំនួសឱ្យការនិយាយពាក្យទាំងនេះ ចូរគិតមុននឹងនិយាយអ្វីមួយ។
Recoomend Reading:
1. How To
Win Friends and Influence People By Dale Carnegie
2. Emotional Intelligent By Daniel Goleman
អរគុណចំពោះការអាន អរគុណចំពោះការចែករំលែក។

Comments
Post a Comment