មានមនុស្សខ្លះបានបញ្ចប់ការសិក្សានៅអាយុតែត្រូវរង់ចាំរហូតដល់ទៅ៥ឆ្នាំដើម្បីមានការងារធ្វើ។
មានមនុស្សខ្លះបានក្លាយទៅជាអ្នកជំនួញដ៏អស្ចារ្យម្នាក់នៅអាយុ ២៥ឆ្នាំ តែបានស្លាប់ទៅវិញនៅអាយុ ៥០ឆ្នាំ។
ក្នុងពេលខ្លះ បុគ្គលខ្លះបានក្លាយទៅអគ្គនាយកនៅអាយុ ៥០ឆ្នាំ ហើយបានបន្តរស់នៅមានសុខភាពល្អនៅអាយុ ៩០ឆ្នាំ។
មានមនុស្សខ្លះនៅតែមិនទាន់មានគូ ខណៈដែលបុគ្គលខ្លះបានរៀបការបាត់ទៅហើយ។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាបានបញ្ចប់ជីវិតជាអ្នកនយោបាយនៅអាយុ ៥៥ឆ្នាំ
តែលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបតែបានចាប់ផ្តើមប៉ុណ្ណោះនៅអាយុ ៧០ឆ្នាំ។
យើងទាំងអស់គ្នានៅក្នងពិភពលោកនេះ គឺធ្វើការផ្អែកទៅតាមតំបន់នៃពេលវេលារបស់ពួកយើង។
មនុស្សដែលនៅជុំវិញអ្នកអាចលេចឡើងនៅចំពោះអ្នក ហើយមានអ្នកខ្លះអាចលេចឡើងនៅពីក្រោយអ្នក តែអ្វីៗគ្រប់យ៉ាងគឺមានការប្រកួតប្រជែងទៅតាមពេលវេលារៀងៗខ្លួន។
កុំវាយតម្លៃទាបពេក ឬមើលស្រាលពួកគេ។
ពួកគេគឺស្ថិតនៅក្នុងតំបន់នៃពេលវេលារបស់ពួកគេ ឯយើងគឺស្ថិតនៅក្នុងតំបន់របស់ពួកយើង។
ជីវិតបានដុះឡើងដល់យើងម្នាក់ៗរង់ចាំពេលវេលាដ៏ត្រឹមត្រូវរបស់ពួកគេដើម្បីធ្វើសកម្មភាព។
ចូរសម្រាកទៅ!
អ្នកមិនទាន់យឺតពេល ហើយក៏មិនទាន់ហួសពេលដែរ។
នេះជាពេលវេលាសមស្របសម្រាប់អ្នកហើយ!!!
ប្រភពៈ បរទេស

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា