ហេតុផល​ទាំង​៥​ដែល​អ្នក​គួរ​ងូត​ទឹក​ត្រជាក់​ពេល​ក្រោកពី​គេង​នៅពេល​ព្រឹក​ព្រលឹមៈ



ហេតុផល​ទាំង​៥​ដែល​អ្នក​គួរ​ងូត​ទឹក​ត្រជាក់​ពេល​ក្រោកពី​គេង​នៅពេល​ព្រឹក​ព្រលឹមៈ

១.វាធ្វើឱ្យអ្នករឹងមាំ
វាបានធ្វើឱ្យខ្ញុំ​រឹងមាំ ពិសេសវា​បាន​ធ្វើ​ឱ្យខ្ញុំ​ចាកចេញ​ពី​តំបន់ងាយស្រួល (comfort zone)។ នៅពេល​ព្រឹកហេតុ​ផល​ដែល​យើង​ភ្ញាក់​ពី​គេង​ហើយមិនចាកចេញ​ពី​គ្រែ​ដោយសារ​តែ​នៅ​លើ​គ្រែ​របស់​យើង​វា​មាន​ភាព​កក់ក្តៅ​។​ ដូចនេះ​ហើយ​បើ​ចង់​ឱ្យ​ឆាប់​ស្វាងចូរ​ប្រញាប់ទៅ​ងូត​ទឹក​ត្រជាក់​តាម​ដែល​អាច​ធ្វើ​បាន (២នាទី​ក៏បានដែរ)។ ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើឱ្យ​យើង​យក​ឈ្នះ Comfort Zone ដែល​ធ្វើ​ឱ្យ​យើង​រឹង​មាំ និង​មាន​អារម្មណ៍យក​ឈ្នះ​លើ​ខ្លួន​ឯង​បាន។

២.វា​ប្រសើរ​ជាង​ការ​ញ៉ាំកាហ្វេ
កាហ្វេ គឺជាភេសជ្ជៈមួយ​មុខ​ដែល​ស្ទើរ​តែ​គ្រប់​ជន​ជាតិ​ចូលចិត្ត​ញ៉ាំពេល​ព្រឹក​ រួម​បញ្ចូល​ទាំង​ខ្ញុំ​ផងដែរ។ ការ​ញ៉ាំកាហ្វេ​អាច​ធ្វើ​ឱ្យ​យើង​ស្វាង​ពី​គេង តែ​ការណ៍ដែល​ងូត​ទឹក​ត្រជាក់​ពី​ព្រលឹម គឺ​មាន​គុណ​សម្បត្តិ​ជាង​ការញ៉ាំ​កាហ្វេ​ទៅ​ទៀត។ ទី​១​ការញ៉ាំ​កាហ្វេធ្វើឱ្យ​យើង​ស្វាង​ដោយ​សារ​តែ​ក្នុង​កាហ្វេមានជាតិ​កាហ្វេអ៊ីន រីឯ​ការងូត​ទឹកត្រជាក់​វីញ​ធ្វើ​ឱ្យ​យើង​ស្វាង​តាម​រយៈការ​ពញាក់​អរម៉ូន​អាដ្រេណាលីន (Adrenaline) ដល់ខួរក្បាល។

៣.វាធ្វើ​ឱ្យ​យើង​មិនខ្ជះខ្ជាយពេល​វេលា
អ្វី​ដែល​អាក្រក់បំផុត​នោះ​គឺ នៅ​ពេល​ដែល​យើង​ងូត​ទឹក​ក្តៅ​នោះ​យើង​នឹងមានអារម្មណ៍​ថា​មិនចង់​ចាកចេញ​ពី​កន្លែង​ងូត​ទឹក​នោះ​ទេ។ ហើយ​ពេល​ខ្លះ​ក៏អាច​ធ្វើឱ្យ​យើង​ចង់​ចូល​គេង​វិញ​ដែរ។​​ រឿង​ដែល​ល្អ​បំផុត​នោះ​គឺ លោកអ្នកគួរ​តែ​ងើប​ពី​ម៉ោង ៥:១០នាទី​ព្រឹក​ រួច​រៀប​ចំ​ខ្លួន​ដើម្បីប្រឈមមុខ​នឹង​ពិភពលោក។

៤.​ផ្តល់​អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក
អ្នក​ដឹង​ហើយ​ថា​ ទឹកត្រជាក់​ត្រូវ​បាន​គេប្រើ​ប្រាស់​ដើម្បី​បន្ថយ​ការ​ឈឺ​សាច់ដុំ។ មិនត្រឹមតែប៉ុណ្ណោះ​វា​ធ្វើ​ឲ្យ​អ្នក​ស្រស់ស្រាយ​ផង​ដែរ។​ វា​ក៏​បាន​បន្ថយ​សម្ពាធឈាម ធ្វើឱ្យឈាម​ដើរ​ស្រួល។

៥.​ពង្រឹងការ​ផ្តោតរបស់​អ្នក​ឱ្យ​ខ្លាំង​ជាង​មុន
ពេល​ទឺក​ត្រជាក់​ប៉ះ​ខ្លួន​ក្នុង​ខណៈពេល​ណា​ក៏​ដោយ អ្នក​ប្រាកដជា​ផ្តោត​ទៅ​លើ​តំបន់​នោះ​ជា​និច្ច​។​ ក្នុង​ខណៈនោះ​ផង​ដែរ អ្នក​ក៏​មិនបាន​ផ្តោត​ទៅ​លើ​រឿង​អ្វីផ្សេងដែរ។ ការងូត​ទឺក​ត្រជាក់ គឺជា​វិធី​មួយ​យ៉ាង​ល្អ​ និង​លឿន​បំផុត​ក្នុង​ការ​ធ្វើឱ្យ​ចិត្ត​របស់​អ្នក​ស្រស់ស្រាយ និង​បង្កើន​ផលិតភាព​នៃ​ការងារ​របស់​អ្នក​ផង​ដែរ។

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា