រឿងដែលសំខាន់បំផុតក្នុងជីវិត

នាពេលព្រឹកព្រលឹម ក្នុងសាកលវិទ្យាល័យមួយ មានលោកសាស្ត្រាចារ្យចិត្តវិទ្យាមួយរូបកំពុងអង្គុយក្នុងថ្នាក់ ទាំងដែលមិនទាន់មានសិស្សមកដល់ផង។ លុះដល់ពេលចូលរៀន គាត់ក៏ចាប់ផ្តើមបង្រៀន ដោយគាត់បានយកធុងមួយដែលពោរពេញទៅដោយឃ្លីដែកពេញនៅក្នុងធុងនោះ។
គាត់ក៏បានសួរទៅកាន់សិស្សទាំងអស់គ្នាថា “តើធុងនេះពេញហើយឬនៅ?” សិស្សទាំងអស់គ្នាបានឆ្លើយថា “ពេញហើយ”។ បន្ទាប់មកគាត់ក៏បានចាក់ទឹកចូល រួចក៏បន្តសួរសំណួរដដែល។ ក្រោយមកសិស្សទាំងអស់គ្នាក៏បានឆ្លើយចម្លើយដដែល។
បន្ទាប់មកទៀត គាត់ក៏បានបន្ថែមខ្សាច់ចូលទៅ ក្នុងធុងនោះ រួចក៏បានសួរថា “តើធុងនេះពេញហើយឬនៅ?” លើកនេះសិស្សទាំងអស់គ្នាក៏មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការឆ្លើយវាមែនទែន។ ក្រោយមកទៀតគាត់ក៏បានយកស្រាបៀរពីរដប មកចាក់បន្ថែម រួចក៏សួរសំណួរថា “តើធុងនេះពេញហើយឬនៅ?”។
ថ្នាក់រៀនចាប់ផ្តើមស្ងាត់មួយភ្លែត ហើយក៏មានសម្លេងសិស្សចាប់ផ្តើមនិយាយគ្នាខ្សិបៗ។
បន្ទាប់មកលោកសាស្ត្រាចារ្យក៏បានពន្យល់ថា “នេះប្រៀបដូចជីវិតពិតអញ្ចឹង!” ។ ដោយគាត់បានប្រដូច ធុងនោះជាជីវិតរបស់សិស្សទាំងអស់គ្នា រីឯគ្រាប់ឃ្លីដែកទាំងនោះទៅនឹង កិច្ចការងារដែលចាំបាច់ក្នុងជីវិតរបស់យើង ហើយ ទឺក ដីខ្សាច់ ចាត់ទុកជាគ្រួសារ មិត្តភក្តិ និង មនុស្សដែលយើងស្រលាញ់។
បន្ទាប់មកគាត់មានប្រសាសន៍ថា “ប្រសិនបើយើងដាក់ ទឹក ដីខ្សាច់ ស្រាបៀរចូលទៅក្នុងធុងនោះមុន នោះយើងនឹងប្រាកដថាមិនអាចដាក់ឃ្លីដែកចូលទៅក្នុងធុងបានទេ។ ”ដែលមានន័យថា ប្រសិនបើយើងរវល់នឹងការងារ កំប៉ិកកំប៉ុក ការងារដែលគ្មានប្រយោជន៍ ឬពេលខ្លះយើងចំណាយពេលទៅលើ គ្រួសារ មិត្តភក្តិ មនុស្សដែលខ្លួនស្រលាញ់ច្រើនពេក នោះយើងនឹងមិនមានពេលសម្រេចបេសកកម្មជីវិតរបស់យើងបានទេ។
ដល់ពេលនិយាយចប់ស្រាប់តែមានសិស្សម្នាក់ងើបឈរឡើងរួចសួរទៅគាត់ថា “ចុះលោកគ្រូចាក់ស្រាបៀរ តើវាមានន័យដូចម្តេច?” លោកសាស្ត្រចារ្យ និងសិស្សទាំងអស់គ្នាបានសើច ហើយគាត់ក៏មានប្រសាសន៍ថា “ទោះបីជាយើងរវល់យ៉ាងណាក៏ដោយ ក៏យើងនៅតែមានពេលញ៉ាំស្រាបៀរបានដែរ។”
តើអ្នករៀនបានអ្វីខ្លះបន្ទាប់ពីអានអត្ថបទនេះហើយ? ចូរផ្តល់យោបល់ខាងក្រោម ហើយយោបល់របស់អ្នកពិតជាសំខាន់ខ្លាំងណាស់ក្នុងការចែករំលែកគំនិតដល់អ្នកដទៃ។ អរគុណចំពោះការអាន

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា