បញ្ជីឈ្មោះអ្នកជំនួញដែលខាតបង់ច្រើនជាងគេទាំង ១០នាក់ ប្រចាំឆ្នាំ ២០១៨

បញ្ជីឈ្មោះអ្នកជំនួញដែលខាតបង់ច្រើនជាងគេទាំង ១០នាក់ ប្រចាំឆ្នាំ ២០១៨៖

១. Mark Zuckerberg: លោក Zuckerberg គឺជាម្ចាស់ក្រុមហ៊ុន Facebook Inc ដែលជាក្រុមហ៊ុនមេរបស់ Instagram និង WhatsApp។ ឆ្នាំ ២០១៨ គឺជាឆ្នាំដ៏ស៊យរបស់លោក Mark Zuckerberg ដោយសារតែមានរឿងមិនចេះចប់របស់ Facebook ទាក់ទងនឹងរឿងអាស្រូវលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ហើយបានធ្វើលោកខាតបង់ប្រាក់ចំនួន ១៨.៧ពាន់លានដុល្លារ និងបានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកថយនៅសល់ ៥២.៥ពាន់ដុល្លារ។
២. Amancio Ortega: លោក Ortega គឺជាម្ចាស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាកប្រណិតៗរបស់អេស្ប៉ាញ ដូចជាម៉ាក Zara ជាដើម។ នៅឆ្នាំនេះ ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ធ្វើឲ្យគាត់ខាតបង់ទ្រព្យចំនួន ១៦.២ពាន់លានដុល្លារ និងនៅសល់ទ្រព្យសម្បត្តិសរុប ៥៩.៦ពាន់លានដុល្លារ។
៣. Georg Schaeffler: គាត់គឺជាមហាសេដ្ឋីអាឡឺម៉ង់ និងជាម្ចាស់ក្រុមហ៊ុន Schaeffler AG ។ ឆ្នាំ ២០១៨ គាត់ខាតបង់អស់ ១៤ពាន់លានដុល្លារអាមេរិក ដោយសារតែការលក់រថយន្តនៅអ៉ឺរ៉ុប និងចិនធ្លាក់ចុះ។ បច្ចុប្បន្នគាត់មានទ្រព្យសរុប ១២.៤ពាន់លានដុល្លារ។ 
៤. Ma Huateng: មហាសេដ្ឋីចិនម្នាក់នេះ គឺជាម្ចាស់ក្រុមហ៊ុនអ៉ីនធើណិតធំបំផុតរបស់ប្រទេសចិន Tencent ។ ដោយសារតែតម្លៃភាគហ៊ុនធ្លាក់ចុះ គាត់បានខាតបង់អស់ ១០ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ និងនៅសល់ទ្រព្យសម្បត្តិសរុប ៣៥.១ពាន់លានដុល្លារ។
៥. Carlos Slim Helu: គាត់គឺជាម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់អាមេរិកឡាទីន ប៉ុន្តែដោយសារតែលុយដុល្លារអាមេរិកឡើងថ្លៃ ធ្វើឲ្យលោកខាតបង់ទ្រព្យ ៩.៣ពាន់លានដុល្លារ។ បច្ចុប្បន្នលោកមានទ្រព្យសរុបចំនួន ៥៦.៨ពាន់លានដុល្លារ។
៦. Jorge Paulo Lemann: គាត់គឺជាម្ចាស់ក្រុមហ៊ុនស្រាបៀរ Anheuser-Busch InBev របស់ប្រេស៉ីល។ ដោយសារតែការលក់ស្រាបៀរធ្លាក់ចុះ ធ្វើឲ្យគាត់ខាតទ្រព្យ ៩.២ពាន់លានដុល្លារ ហើយបច្ចុប្បន្នលោកមានទ្រព្យសរុប ២០ពាន់លានដុល្លារអាមេរិក។
៧. Charoen Sirivadhanabhakdi: គាត់គឺជាមហាសេដ្ឋីរបស់ប្រទេសថៃ និងជាស្ថាបនិករបស់ក្រុមហ៊ុនផលិតភេស្ជជៈ Thai Beverage ដែលជាក្រុមហ៊ុនផលិតស្រាបៀរ Chang បានខាតបង់ទ្រព្យ ៧ពាន់លានដុល្លារ ដោយសារតែការធ្លាក់ចុះនៃទីផ្សារភេជ្ជៈដែលមានជាតិអាកុល។ បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុបចំនួន ១៧.៩ពាន់លានដុល្លារអាមេរិក។

៨. Pollyanna Chu: គាត់គឺជាអ្នកជំនួញស្ត្រីហុងកុង និងជាម្ចាស់ក្រុមហ៊ុន Kingstone Financial Group ។ ដោយសារតែទីផ្សារដាំក្បាលចុះ ធ្វើឲ្យគាត់ខាតបង់ ជាង៦ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ 

៩. Wang Wei: គាត់គឺជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរបស់ចិន S.F. Holdings ។ ដោយសារតែការប្រកួតប្រជែងជាមួយក្រុមហ៊ុនលក់រាយតាមអនឡាញ ធ្វើឲ្យការលក់របស់ក្រុមហ៊ុនលោក Wang ធ្លាក់ចុះ ហើយលោកខាតអស់ ៦.៧ពាន់លានដុល្លារ និងនៅសល់ទ្រព្យសរុបចំនួន ១៣ពាន់លានដុល្លារ។

១០. Zhou Qunfei: គាត់គឺជាមហាសេដ្ឋីស្ត្រីមានជាងគេម្នាក់របស់ប្រទេសចិន និងពិភពលោក។ អ្នកស្រីគឺជាស្ថាបនិកក្រុមហ៊ុន Lens Technology ។ ឆ្នាំ ២០១៨ អ្នកស្រីខាតបង់អស់ ៦.៣ពាន់លានដុល្លារ ហើយបច្ចុប្បន្នអ្នកស្រីនៅសល់ទ្រព្យ ៣.៥ពាន់លានដុល្លារ៕

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា