ពេលធ្វើកិច្ចការអ្វីមួយ ឧស្សាហ៍បែកអារម្មណ៍មែនទេ? ឥឡូវសាកអានអត្ថបទនេះ វានឹងធ្វើឱ្យស្ថានភាពរបស់អ្នកប្រសើរជាងមុន !!!!

ដោយសារក្នុងពេលបច្ចុប្បន្ននេះ យើងរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយភាព មមាញញឹក និង ស្ថិតក្នុងសាកលភាវូបនីយកម្ម ដូច្នេះការដែលធ្វើអ្វីមួយដែលចាំបាច់ និងសំខាន់បំផុត គឺតម្រូវឱ្យមាន Focus--ការផ្តោតជាចម្បង។
ទាំងនេះ គឺជាតិចនិក ៤ យ៉ាងសម្រាប់លោកអ្នកប្រើប្រាស់ក្នុងកំឡុងពេលដែលចង់ផ្តោតលើរឿងអ្វីមួួយ៖
១. រស់នៅក្នុងបច្ចុប្បន្នភាពៈ
លោកអ្នកត្រូវស្គាល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ថាកន្លែងណាដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ដូចជា ហាងកាហ្វេ បណ្ណាល័យ សាលារៀន បន្ទប់គេង ជាដើម។ វាជារឿងងាយស្រួលបំផុតដោយគ្រាន់តែទៅកន្លែងដែលអ្នកស្ងប់ចិត្ត នោះអ្នកនឹងមានការផ្តោតយ៉ាងខ្លាំង។

២. ចាប់ផ្តើមធ្វើអ្វីមួយ ទោះបីជាយើងមិនទាន់ត្រៀមខ្លួនរួចក៏ដោយៈ
អ្នកខ្លះតែងមានអារម្មណ៍ថា ទាល់តែត្រៀមខ្លួនរួចរាល់ មានសម្ភារៈគ្រប់យ៉ាងទើបអាចចាប់ផ្តើមបាន។ តាមពិត ពេលខ្លះវាគ្រាន់តែជាលេស សម្រាប់ពន្យារពេលប៉ុណ្ណោះ។ មនុស្សដែលពូកែផ្តោត ពួកគាត់គ្រាន់តែសម្រាក និងដកដង្ហើមឱ្យបានវែងៗ ៤-៥នាទី រួចពួកគាត់ក៏ចាប់ផ្តើមធ្វើកិច្ចការតែម្តង។

៣.បង្កើតកិច្ចការដែលត្រូវធ្វើ ហើយកុំរងចាំការលើកចិត្តពីអ្នកដទៃឱ្យសោះ:
ពាក្យលើកទឺកចិត្ត ពិតជាសំខាន់ណាស់សម្រាប់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃ ពិសេសបើសិនជានរណាម្នាក់ដែលមានឥទ្ធិពលលើយើង ឬជាមនុស្សដែលយើងចូលចិត្ត បានសរសើរ ឬលើកទឹកចិត្ត នោះយើងនឹងមានអារម្មណ៍ធ្វើការងារនោះពេញមួយថ្ងៃដោយគ្មានការនឿយហត់។ ប៉ុន្តែយើងត្រូវគិតថា គ្មាននរណាម្នាក់ចាំតែលើកទឹកចិត្តយើងរាល់ថ្ងៃ គ្រប់ពេលវេលានោះទេ។ រាល់ពេលលំបាក អ្នកដែលលើកទឺកចិត្តយើង គឹមានតែខ្លួនឯងប៉ុណ្ណោះ។ ក្រោយពេលដែលយើងបានលើកទឹកចិត្តខ្លួនឯងហើយ ចូរផ្តោតលើកិច្ចការនោះឱ្យបាន១០០% នោះអ្នកនឹងសម្រចបាននូវការងារនោះ។

៤. ចៀសវាងរាល់ឧបករណ៍ និងស្ថានភាពដែលរំខានយើងទាំងឡាយៈ
ដោយសារតែឥឡូវ យើងស្ថិតក្នុងអាយុកាលព័ត៌មានវិទ្យា (Information age) ដែលនេះតម្រូវឱ្យមនុស្សម្នាក់ៗ មានទូរស័ព្ទក៏ដូចជា គ្រឿងអេឡិចត្រូនិចផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ខ្ញុំមិនមែនហាមអ្នកទាំងអស់គ្នា មិនឱ្យលេងទូរស័ព្ទនោះទេ តែយើងធ្លាប់សង្កេតទេថា រាល់ពេលដែលយើងសម្រេចកិច្ចការមួយមិនទាន់ចប់ ស្រាប់តែមានសម្លេងទូរស័ព្ទ ឬ Notification ពីហ្វេសបុក... យើងស្រាប់តែចំណាយពេលលើវា រហូតដល់ពេលមួយទើបដឺងខ្លួនថា យើងមិនបានសម្រេចកិច្ចការនោះដដែល។ ត្រូវចាំថា វិដេអូក្នុងYouTube ឬ Facebook ត្រឹមតែ ១នាទី ក៏អាចបំផ្លាញពេលវេលារបស់យើងមួយថ្ងៃ ដែរ ដោយវាបានបំផ្លាញការផ្តោតរបស់យើងដោយមិនដឹងខ្លួន។

ចងក្រង និងសរសេរដោយៈ អាន
Comments
Post a Comment