តើមានរឿងអ្វីខ្លះដែលអ្នកប្រាថ្នាចង់ដឹង មុននឹងអ្នកមានអាយុ២០ឆ្នាំ?
តើមានរឿងអ្វីខ្លះដែលអ្នកប្រាថ្នាចង់ដឹង
មុននឹងអ្នកមានអាយុ២០ឆ្នាំ?
សំណួរប្រហែលជាមានអត្ថន័យធំធេងណាស់
សម្រាប់មនុស្សដែលមានអាយុតិចជាង២០ឆ្នាំ ព្រោះក្រោយពេលដែលអ្នកអានអត្ថបទនេះហើយ
អ្នកអាចនឹងចំណេញពេល ១០ឆ្នាំ ២០ឆ្នាំ ឬមួយជីវិតក៏អាចថាបាន។
១.
សួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកកំពុងរស់នៅលើពិភពលោកនេះ?
២.
ស្វែងរកអ្នកនាំផ្លូវ (Mentor)។ នេះគឺជាផ្លូវកាត់ដ៏ល្អបំផុតនៅក្នុងគ្រប់រឿងអ្វីៗដែលអ្នកចង់សម្រេច
ដូចជា ការធ្វើជំនួញ ការសិក្សា ការគូរគំនូរ …។ ស្វែងរកមនុស្សដែលពបានសម្រេចរឿងទាំងនេះ
រួចស្នើរសុំឱ្យពួកគេជួយ។
៣.
រៀនអំពីជីវិត រៀនអំពីចក្រវាល និងរៀនអំពីខ្លួនឯង។
៤.
បរាជ័យឱ្យច្រើន ដែលបរាជ័យនេះហើយជាមេរៀនដែលល្អបំផុត។
៥.ខំប្រឹងរៀនសូត្រ
រៀនពីចំណេះដឹងដែលពិតប្រាកដ។ ខ្ញុំចង់មានន័យថា រៀនអំពីលោក Jim Rohn,
Anthony Robbins, Dale Carnegie…រៀនអំពីលុយ អំពីការលក់ រៀនពីការ ធ្វើទីផ្សារ។
៦.អានសៀវភៅរបស់លោក
Robert T.Kiyosaki។
៧.រស់នៅជុំវិញមនុស្សដែលល្អជាងអ្នក
និងឆ្លាតជាងអ្នក។
៨.ទំនាក់ទំនងមាន២ប្រភេទ
គឺមនុស្សដែលនិយាយតែពីចំនុចខ្សោយរបស់អ្នក និងមនុស្សដែលតែងតែជម្រុញជួយអ្នកឱ្យអភិវឌ្ឍន៍។
៩.កំណត់ផែនការ។
អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកបានកំណត់។ កំណត់ផែនការនៅគ្រប់ផ្នែកដែលអ្នកចង់បានដូចជា៖
សុខភាព លុយកាក់ ទំនាក់ទំនង ការងារ ជំនួញជាដើម។
១០.កម្ចាត់ចោលនូវភាពដែលសាមញ្ញ
មធ្យមដូចមនុស្សទូទៅ។ កែប្រែទម្លាប់ដែលល្អជាងពួកគេ ខំប្រឹងអភិវឌ្ឍន៍ខ្លួន
កុំចំណាយពេលឥតប្រយោជន៍។
១១.
ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយមិនយកលេស។
១២.បំភ្លេចមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ដោយគ្មានហេតុផល។
១៣.គិតថាខ្លួនឯងពិសេស។
១៤.បង្កើតផែនការដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ។
១៥.ជួបមនុស្សឱ្យបានច្រើន
ចាកឆ្ងាយពីតំបន់សុវត្ថិភាព ឬតំបន់ងាយស្រួលរបស់អ្នក (comfort zone)។
ខ្ញុំតែងគិតថា
មនុស្សអាចចាប់ផ្តើមជីវិតរបស់ពួកគេបានយ៉ាងល្អ ទោះក្នុងវ័យប៉ុន្មានក៏ដោយ។
តែមនុស្សភាគច្រើនគឺមិនបែបនេះទេ ដោយសារតែពួកគេគិតថា មិនបានសិក្សាឱ្យបានច្រើននូវផ្នែកដែលពួកគេចង់បាន។
សៀវភៅគឺជាឧបករណ៍ល្អបំផុតក្នុងការអភិវឌ្ឍន៍ខ្លួន។ មិនមែនចាំតែត្រូវអង្គុយក្នុងថ្នាក់រៀន
ឬចូលសាលានោះទេ អ្នកអាចរៀនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ដើម្បីបញ្ចប់អត្ថបទនេះ
ខ្ញុំមាន ៣ឃ្លាបន្ថែម៖
១.អ្វីដែលអ្នកមិនអាចកែប្រែបាន
នោះវានឹងកែប្រែអ្នក។
២.អ្វីៗគ្រប់យ៉ាងដែលអ្នកប៉ង់ប្រាថ្នាចង់បាន
នោះអ្នកនឹងអាចសម្រេចវា។
៣.រឿងអ្វីដែលអ្នកមិនចូលចិត្ត
ចូរកែប្រែវាទៅ ព្រោះអ្នកមិនមែនជាដើមឈើនោះ។

Comments
Post a Comment