ការធ្វើរឿងទាំង៥នេះ​នឹង​នាំ​អ្នក​ឱ្យជោគជ័យ​នៅក្នុង​ជីវិត




ការធ្វើរឿងទាំង៥នេះ​នឹង​នាំ​អ្នក​ឱ្យជោគជ័យ​នៅក្នុង​ជីវិតៈ

មនុស្សគ្រប់រូប​តែង​ប្រាថ្នា​ចង់មាន​ ការអប់រំខ្ពស់ មាន​លុយ​ច្រើន ទទួលភាព​ជោគជ័យ​ និង​ជីវិតដែ​ល​មាន​ភាពរីករាយមួយ។ ពួកគេ​ចង់សម្រេចឱ្យបាននូវអ្វីគ្រប់យ៉ាង និង​ចង់​ធ្វើជាគម្រូ​ដ៏​ល្អសម្រាប់អ្នកដ៏ទៃ។ តែ​ជាអកុសល ពួក​គេ​ក៏​មានលេស​នៅជាមួយ​នៅ​ក្នុ​ងនោះដែរ ដែល​លេស​ទាំងនោះហើយ​ បាន​រារាំងពួកគេ​ទៅ​កាន់ផ្លូវ​ជោគជ័យ​ផងដែរ។

ប្រសិន​បើអ្នក​ចង់ជោគជ័យ អ្នក​គួរ​តែ​ទទួលនូវ​អ្វីដែល​ជា​ការ​ពិត អ្វី​ដែល​បានរារាំង​អ្នក​មិនឱ្យ​សម្រេច​កិច្ចការ​នោះ។ អ្នក​ចាំ​បាច់​ត្រូវ​តែ​រៀបចំ​ក្នុង​ការ​ប្រឈម​មុខ​នឹង ភាព​ភ័យខ្លាច ការ​ប្រថុយ និង​ការ​បាក់ទឹក​ចិត្ត​ជាច្រើន​ទៀត​ មុន​នឹង​អ្នក​អាច​ក្លាយ​ទៅជា​បុគ្គ​ល​ដែល​អាច​លើកទឹក​ចិត្ត​ដល់​អ្នកដទៃទៀត។ ហើយ​ខាងក្រោម​នេះ​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​តែ​ យល់ និង​ដឹង​ ក្នុ​ងការ​ដែល​អ្នក​ប្រាថ្នាចង់​ទទួល​បាន​ជោគជ័យ៖

១.មានចក្ខុវិស័យ
អ្នក​មិន​អាច​ជោគជ័យ​បាន​ទេ ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់មួយ។ អ្នក​ត្រូវតែ​ដឹង​ថា អ្វីដែល​អ្នក​កំពុង​ព្យាយាម​សម្រេចវាដើម្បីទទួល​បាន​ភាពជោគជ័យ ហើយ​ចាប់ផ្តើម​រៀបគោលដៅ​ក្នុង​ការ​សម្រេច​វា។ ចក្ខុវិស័យ​របស់អ្នក​ត្រូវ​តែ​មានភាព​ច្បាស់លាស់ ហើយ​ត្រូវ​បា្រកដ​ក្នុង​ចិត្ត​ថា អ្នក​បាន​រំលឹក​វា​ជារៀង​រាល់ថ្ងៃ។ ចក្ខុវិស័យ​របស់​អ្នក​កាន់តែ​ច្បាស់កម្រិតណា នោះ​ភាព​ខ្លាំង​ខ្លា​ក្នុង​ការ​ធ្វើ​វា​ឱ្យ​សម្រេច​ក៏​មាន​កម្រិត​ខ្លាំង​ដូច​គ្នា​ដែរ។

២.ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បរាជ័យ
មនុស្សភាគច្រើន​មិន​មាន​ការ​ប្រថុយ​នោះ​ទេ ព្រោះតែ​ពួក​គេ​មានភាព​ភ័យ​ខ្លាច​ក្នុង​ការ​បរាជ័យ។ តែ​ពួកគេ​ភ្លេច​ហើយ​ថា បើមិនមាន​ភាព​បរាជ័យ​នោះ​ទេ ជីវិត​យើង​ក៏​មិន​មានភាព​រី​កចម្រើន​ផងដែរ។ មិន​ថា​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​វិស័យ​ណា​មួយ​ទេ ភាព​បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ភាព​ជោគជ័យ។ វា​មិន​ខុស​អ្វីដែល​កំពូល​អ្នក​បណ្តុះ​បណ្តាលផ្នែក​លក់​ លោក Brian Tracy បាន​និយាយ​ថា​ ប្រសិន​បើ​អ្នក​ចង់​ឆាប់ជោគជ័យជាងមុន​ពីរ​ដង ចូរអ្នក​បង្កើត​ភាព​បរាជ័យ​ឱ្យ​បាន​ច្រើន​ជាង​មុន​ពីរ​ដង។
មួយ​វិញទៀត អ្នក​បា្រកដជា​មនុស្ស​បរាជ័យ​ ប្រសិ​ន​បើ​អ្នក​បញ្ឈប់វា។ ដូច្នេះ​ ចូរ​មាន​ភាព​អត់ធ្មត់ មាន​ភាព​ស៊ូទាំ្រ ហើយ​ខំប្រឹង​ធ្វើអ្វីៗ​ដែល​ស្ថិត​ក្នុង​ផែនការរបស់​អ្នក​ ដែល​នាំ​អ្នក​ឱ្យ​ទទួល​ភាពជោគជ័យ។

៣.ចូរមានភាព​អត់ធ្មត់
អ្នក​នឹង​មិន​អាចទទួល​ភាព​ជោគជ័យ​ក្នុង​រយៈមួយ​យ៉ាង​ខ្លីនោះទេ បើទោះ​ជា​មានក៏​វា​ជាភាព​ជោគជ័យ​នៅ​ក្នុង​រយៈពេល​ខ្លីដែរ​។ ដូច្នេះ ចូរ​មានភាព​អត់ធ្មត់តាមរយៈការ​រឿង​ដែល​អ្នក​ដែល​កំពុង​នាំអ្នក​ទៅ​រកភាពជោជ័យ។ ចូរ​រក្សា​ភាព​អត់ធ្មត់​ឱ្យ​មានលំនឹង​ថេរ​​ហើយ​ធ្វើរឿង​ទាំ​ងនោះ​ដោយភាពសោមនស្ស។

៤.បង្កើត​ទម្លាប់​ដ៏រឹងមាំ​មួយ
អ្នកត្រូវ​តែ​គិត​ថា ហេតុ​អ្វី​បានជា​អ្នក​កំពុង​ធ្វើនូវ​អ្វីដែល​យើង​កំពុង​ធ្វើ? អ្នក​ត្រូវ​តែ​បង្កើត​ទម្លាប់​មួយ​ដែល​នាំ​អ្នក​ឱ្យ​ធ្វើវា​ជា​ប្រចាំ​ថ្ងៃ ពីព្រោះ​វា​គឺ​ជា​ដាន​ផ្លូវ​ដែល​នឹង​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ។

៥.ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រឈមមុខ​នឹង​ហានិភ័យ
ការ​ជោគជ័យ​គឺ​ត្រូវ​តែ​មាន​ហានិភ័យ​នៅ​ជាមួយ។ អ្នក​នឹ​ង​មិន​អាច​ជោគជ័យ​បាន​ទេ ប្រសិន​បើ​អ្នក​មិនព្រមទទួល​យកនូវ​ហានិភ័យ​នៅ​ពេល​ដែល​​ចាំបាច់។ ហេតុនេះហើយ ចូរ​ចាកចេញ​ពី​តំបន់សុវត្ថិភាពរបស់​អ្នក ឬ​តំបន់ដែល​មានភាព​ងាយ​ស្រួល​របស់អ្នក ហើយ​ចាប់​ផ្តើម​ធ្វើអ្វី ដែល​អ្នក​ធ្លាប់​ខ្លាច​កាល​ពី​បច្ចុប្បន្នមក។ តាមប្រមាញ់​ក្តីស្រមៃ​របស់​អ្នក ឱ្យ​ដូច​ជា​មនុស្ស​រឹង​មាំ ខ្លាំង​ខ្លា​ម្នាក់់ ហើយ​ត្រូវ​តែសង្ឃឹម​ជា​និច្ច​។​
ការសម្រេច​នូវភាព​ជោគជ័យ​គឺ​មិន​មាន​ភាពងាយស្រួល​នោះ​ទេ។ អ្នក​នឹង​ជួ​ប​ជាមួយ​មនុស្ស​ ដែល​បដិសេធជាមួយ​អ្នក និង​អ្នក​ដែលនិយាយថា “ទេ” នៅ​ក្នុ​ងផ្លូវ​ទៅ​កាន់ភាពជោគជ័យ​នោះ។ ចូ​រអ្នក​កុំផ្តល់ការ​ចាប់​អារម្មណ៍ជាមួយ​ពួក​គេ ហើយ​ព្យាយាម​សម្រេច​អ្វី ដែល​ជា​គោលដៅ​ដ៏​ធំ​របស់​យើង​វិញ។

សរសេរដោយ Facebook Page: អាន
ថ្ងៃចន្ទទី២៤ខែធ្នូឆ្នាំ២០១៨ ម៉ោង ១១:១៧នាទី យប់។

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា