សៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

សៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ” ប្រមូលផ្តុំទៅដោយគំនិតរកស៊ីដ៏មានតម្លៃដែលសហគ្រិនជំនាន់ថ្មី និងយុវជនកម្ពុជាដែលមានគោលដៅក្លាយជាម្ចាស់អាជីវកម្ម ជាសហគ្រិននាពេលអនាគតគប្បីអាន យកជាគំនិត ចំណេះដឹង និងទទួលយកបទពិសោធន៍ដ៏មានតម្លៃមួយចំនួនពីសៀវភៅមួយក្បាលនេះ។​

ខ្ញុំបានដកស្រង់បទពិសោធន៍គិតខុស ត្រៀមខុស ចាប់ផ្តើមខុស ចំណាយខុស និងដោះស្រាយបញ្ហាខុសផ្ទាល់ខ្លួន ដែលនាំឲ្យខ្ញុំបរាជ័យក្នុងការចាប់ផ្តើមអាជីវកម្ម គួបផ្សំនឹងមេរៀនរកស៊ីដ៏មានតម្លៃជាច្រើនផ្សេងទៀតពីសហគ្រិនតូចធំនៅកម្ពុជា និងសហគ្រិនកំពូលលំដាប់ពិភពលោកជាច្រើន បង្កើតចេញជាគំនិតរួម និងជាគោលការណ៍រួមមួយសម្រាប់សហគ្រិនសិក្សាពិចារណា និងអនុវត្តតាម។
មេរៀនដ៏តម្លែធ្វើឲ្យអ្នកសល់លុយពីការខាតបង់រាប់ពាន់ដុល្លារអាមេរិកទាំងនេះ នឹងរួមចំណែកជម្រុញឲ្យអ្នកមានភាពច្បាស់លាស់ជាងមុនក្នុងការរកស៊ី មានឆន្ទៈរឹតតែមាំ មានការតស៊ូកាន់តែយូរ និងក្លាយខ្លួនជាសហគ្រិនដ៏មានគុណភាពម្នាក់នៅក្នុងពិភពជំនួញ។​
សៀវភៅកម្រាស់ជិត២០០ទំព័រមួយនេះ បានដាក់លក់ជាផ្លូវការរយៈពេលជិត១ខែហើយ និងលក់ដាច់អស់ជិត១០០០ក្បាលហើយដែរក្នុងតម្លៃប្រម៉ូសិនពិសេសត្រឹមតែ៧ដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នមតិយោបល់ និងពាក្យអរគុណជាច្រើនបានឆ្លើយតបពីប្រិយមិត្តអ្នកអានមកជាហូរហែ។
ក្នុងការរកស៊ី ឫវិនិយោគ ហានិភ័យកើតចេញពីភាពច្បាស់លាស់ និងត្រៀមខ្លួនមិនបានត្រឹមត្រូវ។ ដូចនេះ ចំណេះដឹង សមត្ថភាព និងបទពិសោធន៍គឺជារឿងសំខាន់ ពុំនោះទេ អ្នកនឹងនៅតែរកស៊ី វិនិយោគទាំងងងឹតឈឹង យកលុយទៅជះចោល ដើម្បីយកបទពិសោធន៍ដ៏ឈឺចាប់មកវិញ។
អ្នកនិពន្ធ៖ ម៉េង សុងហោរ
ជាជំនួសការនាយកប្រតិបត្តិ Business Cambodia
ជាសហស្ថាបនិក “ផ្សារខ្មែរ” និងជាស្ថាបនិកក្រុមហ៊ុនវិនិយោគ Cam-in
ប្រភពៈ Business Cambodia
កម្ម៉ង់បានតាមរយៈលេខៈ​ 0968836993 & 0968400686



Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា