សន្ទស្សន៍មួយនេះធ្វើការវាស់ស្ទង់និងវាយតម្លៃទៅលើប្រទេសចំនួន ១៤០ ដោយប្រើប្រាស់សូចនាករចំនួន ៩៨ដើម្បីកំណត់អំពីប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចដែលអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន។
សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ១ ដែលកំពុងតែប្រកួតប្រជែងជាមួយនឹងប្រទេសចំណាត់ថ្នាក់កំពូលទាំង ៥ មានសឹង្ហបុរី អាឡឺម៉ង់ ជប៉ុន និងស្វីស។ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងគេក្នុងការវាយតម្លៃនេះគឺមានប្រទេសហៃទី យេម៉ែន និងប្រទេសឆាដ ដោយសារតែប្រទេសទាំងនេះមានការប្រកួតប្រជែងសេដ្ឋកិច្ចទាបជាងគេ។


ខាងក្រោមនេះគឺជាប្រទេសទាំង១០ដែលមានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងក្លាជាងគេក្នុងឆ្នាំ ២០១៨៖
១) សហរដ្ឋអាមេរិក ទទួលបាន ៨៥,៦ពិន្ទុ
២) ប្រទេសសិង្ហបុរី ទទួលបាន ៨៣,៥ ពិន្ទុ
៣) ប្រទេសអាឡឺម៉ង់ ទទួលបាន ៨២,៨ ពិន្ទុ
៤) ប្រទេសស្វីស ទទួលបាន ៨២,៦ ពិន្ទុ
៥) ប្រទេសជប៉ុន ទទួលបាន ៨២,៥ ពិន្ទុ
៦) ប្រទេសហូឡង់ ទទួលបាន ៨២,៤ ពិន្ទុ
៧) ហុងកុង ទទួលបាន ៨២,៣ ពិន្ទុ
៨) ប្រទេសអង់គ្លេស ទទួលបាន ៨២,០ ពិន្ទុ
៩) ប្រទេសស៊ុយអែត ទទួលបាន ៨១,៧ ពិន្ទុ
១០) ប្រទេសដាណឺម៉ាក ទទួលបាន ៨០,៦ ពិន្ទុ។

សហរដ្ឋអាមេរិក ទទួលបានពិន្ទុ ៨៥,៦ ក្នុងពិន្ទុសរុប ១០០ ដោយប្រទេសនេះទទួលបានពិន្ទុខ្ពស់ទៅលើកត្តាមួយចំនួន ជាពិសេសកត្តាសេដ្ឋកិច្ចដូចជាទីផ្សារពលកម្ម និងប្រព័ន្ធហិរញ្ញវត្ថុ។ ប៉ុន្តែធ្លាក់ចុះនូវកត្តាមួយចំនួនដូចជា អាយុរំពឹងទុកជាមធ្យម ៦៧,៧ ឆ្នាំ ភាពឯករាជ្យរបស់របស់ប្រព័ន្ធតុលាការ និងអំពើពុករលួយជាដើម។ ដោយឡែកប្រទេសសឹង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរ ដោយជាប់ចំណាត់ថ្នាក់ល្អផ្នែកហេដ្ឋារចនាសម្ពន្ធ និងផ្នែកផ្សេងៗទៀត៕

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា