ហេតុអ្វីបានជាជនជាតិ​បរទេស​ចូល​ចិត្ត​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា?




ហេតុអ្វីបានជាជនជាតិ​បរទេស​ចូល​ចិត្ត​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

យើង​បាន​សង្កេត​មើ​ល​សង្គម​ជាក់ស្តែង​ហើយ​ថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះពិត​ជា​មាន​ការ​ហូរ​ចូល​ នូវ​វិនិយោគិន​បរទេសជា​ច្រើន ទាំ​ង​ប៉ែក​អ៊ីរ៉ុប និងអាស៊ី ពិសេស​វិនិយោគិន​ជនជាតិចិន។ ពួកគេ​បាន​វិនិយោគ​ទៅ​លើ​វិស័យ កសិកម្ម អចលទ្រព្យ ឧស្សាហកម្ម បច្ចេកវិទ្យាជាដើម។
តើ​មានមូល​ហេតុ​អ្វី​ខ្លះ ដែល​នាំឱ្យ​ពួកគាត់​មាន​ការ​វិនិយោគមក​លើ​កម្ពុជា?
បើ​តាម​ការ​មានប្រសាសន៍​របស់​លោក គីម ហ៊ាង ប្រធានសមាគមន៍អ្នក​វាយ​តម្លៃ​ផ្នែក​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍ថា ដោយ​សារ​តែ​ប្រទស​កម្ពុជា​មាន​កត្តាសំខាន់ៗដូចខាងក្រោមនេះទើប​មាន​លំ​ហូរ​នូវ​វិនិយោគិន​ទាំង​នោះ ហើយ​វា​ក៏ជា​ចម្រៀង​ដែល​រូប​លោកផ្ទាល់​បាន​ច្រៀង​ផងដែរ​ នៅ​ពេល​ដែល​គាត់ធ្វើ​ដំណើរ​ទៅក្រៅប្រទេសក្នុង​កិច្ចប្រជុំនានា ៖

១.កត្តាភូមិសាស្ត្រៈ
ប្រទេសកម្ពុជា​ ជា​ប្រទេស​មួយ​ដែល​ជា​ដែន​ដី​ព្រះ ពោលគឺ​មិន​ធ្លាប់​មាន​ស្ថានភាព​គ្រោះកាច​អ្វីដែល​ធំដុំ​ឡើយ។ ព្រោះ​តែ​ប្រទេស​កម្ពុជា មាន​សណ្ធានដី​ជា​រាង​បាតខ្ទះ ពោល​គឺ​ការពារ​ដោយភ្នំ។ ហេតុ​នេះ​ហើយ​បាន​ជា​វិនិយោគិន​មានចំណាប់​អារម្មណ៍ជា​ខ្លាំង​ពិសេស​គឺ វិស័យ​អចលទ្រព្យ ព្រោះ​វា​គ្មាន​ផល​ប៉ះពាល់​អ្វី​ឡើយ​ក្នុង​ពេល​ដែល​ពួកគេ​បាន​សាងសង់រួច។

២.កត្តាប្រជាសាស្ត្រ
ប្រជាជនកម្ពុជា ជា​ប្រជាជន​ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង ពោល គឺ​មាន ៦៨%​​ ដែល​ប្រហែល​ស្មើ​នឹង ១១​លាននាក់ ស្ថិត​ក្នុ​ងវ័​យពលកម្ម។ ខណៈដែល​ប្រទេស កូរ៉េ​ និងជប៉ុន​កំពុង​ជួប​នឹង​បញ្ហា​ខ្វះពលកម្មនេះ។ កម្ពុជា មានប្រជាជនដែល​ ចេះ​ជួយ​យកធុរៈគ្នា និង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ជនបរទេស(មិនដល់​ថ្នាក់បរទេសនិយម​ទេ)។

៣.កត្តានយោបាយ
លោក​បាន​បន្ត​ទៀត​ថា កត្តានយោបាយ​របស់​ប្រទេស​កម្ពុជា​ គឺ​មាន​លំនឹង​ល្អ ដោយ​រូប​លោកផ្ទាល់​ក៏​ជា​អ្នក​តាម​ដានរាល់​ព័ត៌មាន​ក្នុង​និ​ង​​ ក្រៅប្រទេស​ផងដែរ។ “ខ្ញុំ​សង្កេត​ឃើញ​ថា ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​​ គឺ​មាន​លក្ខណៈប្រសើរ​​ ​បើ​ធៀប​នឹង​ប្រទេស​ដទៃក្នុងពិភពលោក។” គាត់​បាន​មាន​ប្រសាសន៍។ ​លោក​ក៏​បាន​បន្ត​ទៀត​ថា នៅ​ក្នុ​ងប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ គឺ​នយោបាយ​ដឹក​នាំ​សេដ្ឋកិច្ច រីឯប្រទេសដែល​អភិវឌ្ឍន៍គឺ សេដ្ឋកិច្ច​ដឹកនាំនយោបាយ។

៤.កត្តាអាកាសធាតុ
ជាប្រទេសដែល​មាន​អាកាសធាតុថេរ ពោលគឺក្តៅ​បំផុត​នៅ​ចន្លោះ ៣៨ ដល់ ៤០ អង្សារសេ និង​ត្រជាក់បំផុត​ក្នុង​ចន្លោះ ១៦ ទៅ​ ១៨អង្សារសេ ដែល​វា​ពិត​ជា​មានលក្ខណៈខុស​ពី​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សកលលោក។ ហើយ​អាកាសធាតុ​នេះ​ទៀត​សោត ពិតជា​មានអំណោយផល​ក្នុង​ការ​ធ្វើកសិកម្មផងដែរ។

៥.លើក​លែង​ចំពោះពន្ធនាំ​ចេញ
មានការ​លើកលែង​ពន្ធ ឬយក​តិច​តួច ចំពោះ​ការ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​យក​ពន្ធ​តិច​តួច​ផងដែរ​ចំពោះ​ការ​ចំណេញ​​ ដែល​បាន​មក​ពីការវិនិយោគផងដែរ។

៦.កត្តាសេដ្ឋកិច្ច
កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន ជាង​ពីរ​ទស្សវត្សន៍មក​នេះ ក្នុង​សន្ទុះ ៧ភាគរយជារៀងរាល់ឆ្នាំថេរ។ ដែលវា​បាន​ផ្តល់ភាព​ទុក​ចិត្ត​យ៉ាង​ខ្លាំ​ង​ពីសំណាក់វិនិយោគិន ក្នុង​ការ​វាស់វែង​នូវ​ហានិភ័យផ្សេងៗ។

អរគុណ​សម្រាប់​ការអាន!!!



Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា