ប្រធានបទថ្ងៃនេះ ៖ ចំណេះដឹងហិរញ្ញវត្ថុ

ប្រធានបទថ្ងៃនេះ ៖ ចំណេះដឹងហិរញ្ញវត្ថុ


ប្រសិនបើអ្នកគ្មានចំណេះដឹងហិរញ្ញវត្ថុទេ អ្នកនឹងធ្វើការឱ្យលុយមួយជីវិត។
អ្នកនឹងក្លាយជាអ្នកមាន ដោយសារតែលុយធ្វើការឱ្យអ្នក។ វាស្រដៀងនឹងការនិយាយរបស់​លោក Robert T.Kiyosaki ដែលជាអ្នកនិពន្ធ និងជាអ្នកជំនាញ​​ខាងផ្នែកហិរញ្ញវត្ថុ។ អ្នកមាន​ចំណេះដឹងហិរញ្ញវត្ថុ គឺរៀនឱ្យដឹងពីរ​បៀប​ឱ្យលុយធ្វើការឱ្យអ្នក។
ជាអកុសល មនុស្សភាគច្រើនមិនទាន់មានគំនិតថា តើគួរកាន់កាប់ ឬទុកដាក់​លុយរបស់គេ ឱ្យបានគង់វង្សយ៉ាងដូចម្តេច។ ព្រមជាមួយគ្នានេះដែរ លោក Robert T.Kiyosaki​ បានមាន​ប្រសាសន៍ថា “ការដែលរកប្រាក់មួយលានដុល្លារគឺវាពិបាក តែអ្វីដែលពិបាកជាងនេះគឺ ការ​ដែលលុយទាំងនេះខិតខំធ្វើការឱ្យយើង។” មានបុគ្គលខ្លះដែលរស់នៅជុំវិញខ្ញុំ គឹរស់នៅដោយ រំពឺងតែប្រាក់ខែមួយមុខ ដែលភាគច្រើនបានជំពាក់បំណុល ហើយបន្តការរស់នៅបែបនេះ ជារៀងរហួត។ វាគឺជាការល្អមួយ ដែលយើងអង្គុយគិតអំពី​បញ្ហាហិរញ្ញវត្ថុរបស់យើង បង្កើតផែនការហិរញ្ញវត្ថុនាពេលអនាគត បន្ទាប់មកយើង​រៀប​ផែនការសន្សំលុយទាំងនោះ។ ប្រសិនបើយើងមិនអាចធ្វើវាបាន យើងនឹងចំណាយ​​លុយពីមួយខែទៅមួយខែ​ ហើយមិនបាន​សល់អ្វីទាំងអស់នៅពេលចុងខែ។ យើងអាចប្រាស់ច្បាប់របស់លោក លី​ កាស៊ីង (Li Ka Shing) គឺត្រូវចែកប្រាក់ខែជា ៥ចំណែក គឺ
- ៣០% ដើម្បីការចំណាយប្រចាំថ្ងៃ
- ២០%​ សម្រាប់ចំណាយលើការពង្រឹងទំនាក់ទំនង
- ១៥% សម្រាប់ការអប់រំ តាមរយៈការចូលសិក្ខាសាលា ទិញសៀវភៅ
- ១០%​ សម្រាប់ការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស ដើម្​បីពង្រីក​ចក្ខុវិស័យ​នៃការ​ធ្វើជំនួញ
- ២៥% សម្រាប់​ការវិនិយោគនាពេលអនាគត។
អរគុណសម្រាប់ការអានអត្ថបទខ្លីមួយនេះ។ ខ្ញុំទាន់ជាបុគ្គលដែលមានទ្រព្យសម្បត្តិអ្វីនោះទេ តែខ្ញុំចូលចិត្តចែករំលែកចំណេះដឹងដល់អ្នកដទៃ។
បើចង់ពង្រឹងចំណេះដឹងហិរញ្ញវត្ថុរបស់អ្នក ខ្ញុំណែនាំឱ្យអានសៀវភៅ របស់លោក Robert T.Kiyosaki ឬ លោក Dave Ramsey ជាដើម។
អត្ថបទដើម មាន link នៅក្នុង​ comment ៕

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា