គន្លឺះគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ដើម្បីបង្កើតជំនួញមួយ
មានមនុស្សមិនតិចទេ ដែលមានគោលដៅក្នុងការបង្កើតអាជីវកម្ម ឬជំនួញផ្ទាល់ខ្លួន។ តែមនុស្សទាំងអស់នោះ មិនប្រាកដថាជោគជ័យនោះទេ។ ហើយការបង្កើតជំនួញមួយ ក៏មិនតម្រូវឱ្យអ្នកមានការសិក្សាក្នុងសាលាខ្ពស់ផងដែរ ព្រោះចំណេះដឹងទាំងនោះគឺ មិនមាននៅក្នុងកម្មវិធីនៅឯសាលានោះទេ។ ក្នុងនោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងលំហូរសាច់ប្រាក់ក៏ជាចំណុចសំខាន់ផងដែរ។
នេះជាគន្លឹះផ្សេងៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក៖
១. ចំណាយឱ្យតូចជាងចំណូលៈ
មែនហើយមនុស្សតែងតែចំណាយនូវអ្វីដែលពួកគេចង់បាន និងត្រូវការ តែពួកគេមិនដឹងទេថា តើវាបានផ្តល់យើងនូវអ្វីខ្លះក្រៅអំពីការដែរលធ្វើឱ្យយើងសប្បាយចិត្ត? ចូរចំណាយឱ្យតិចជាងចំណូល ដូចពាក្យមួយឃ្លាបាននិយាយថា "មនុស្សដែលចំណាយធំជាងចំណូល គឺជាមនុស្សឆ្កួត"។
២.សន្សំឱ្យបានច្រើនជាងចាយៈ
តិចក្តីច្រើនក្តី សុទ្ធតែជាលុយដែលយើងបានសន្សំ។ មនុស្សខ្លះបាននិយាយថា នេះមិនមែនជាវ័យដែលត្រូវគិតរឿងលុយកាក់នោះទេ ហើយយើងក៏មិនត្រូវសន្សំនោះ ចាំចាស់បន្តិចចាំសន្សំ។ វាគឺជាការគិតខុសមួយ ប្រសិនបើបើអ្នកមិនអាចគ្រប់គ្រងលុយបន្តិចបន្តួចនោះទេ នោះលុយច្រើនក៏អ្នកមិនអាចគ្រប់គ្រងបានដែរ។
៣.ដោះបំណុលឱ្យបានច្រើន ហើយចៀសវាងការចំណាយលើការបង់រំលោះ:
នៅពេលដែលអ្នកនៅមានកម្លាំងធ្វើការងារ ចូរដោះបំណុលឱ្យបានច្រើនតាមដែលអាចធ្វើបាន។ រីឯការបង់រំលោះវិញបើមិនចាំបាច់ទេ ចូរចៀសឱ្យផុតទៅ ព្រោះកាលណាមានការបង់រំលោះ នោះនឹងកើតមានការប្រាក់ ហើយការប្រាក់នោះ គឺ ប្រៀបដូចជាការអារដៃខ្លួនឯង ដើម្បីទិញរបស់ដែលយើងស្រលាញ់អញ្ចឹង។ តែបុគ្គលខ្លះនៅតែមានលេសថា ប្រសិនបើយើងមិនបង់រំលោះ នោះនៅថ្ងៃមុខ យើងមានលុយទិញវា វាប្រាកដជាហួសសម័យ។ ខ្ញុំមិនដឹងថាពួកគេគិតបែបណាទេ តែនេះពិតជាការចំណាយមួយដ៏ខ្ជះខ្ជាយបំផុត។

Comments
Post a Comment