បណ្ដុះទម្លាប់អានដើម្បីបង្កើនថាមពលជីវិត
ការចំណាយលុយ ៥០.០០០៛ ទៅ ១០០០០០៛ ទៅទិញគ្រឿងស្រវឹង អ្នកនឹងទទូលបានខួរក្បាលដែលទទេស្អាត នឹងរាងកាយចោលម្សៀត។
ប្រទេសដែលពិបាកអភិវឌ្ឍបំផុត គឺសំបូរទៅដោយពលរដ្ឋល្ងង់ខ្លៅ(ខ្ជិលអាន ខ្ជិលរៀន)។
បើអ្នកចង់ព្យាបាលជំងឺ ជាដំបូងអ្នកត្រូវដឹងប្រភពនឹងប្រភេទនៃជំងឺនោះឲ្យឃើញជាមុនសិន ហើយបើសិនជាចង់ព្យាបាលជំងឺល្ងង់ត្រូវស្វែងរកប្រភពនៃភាពល្ងង់នោះជាមុនសិន។
មានតែការអានទេ ដែលអាចជួយអ្នកឲ្យចេញពីល្អាងនៃភាពខ្មៅងងឹតនៃជីវិតបានទោះមិនទាំងស្រុងក៏បានខ្លះដែរ។
មានតែការបង្កើតទម្លាប់ល្អទេ ដែលអាចឲ្យអ្នកមានអនាគតល្អ។
ការអាន គឺជាវិធីបង្កើតប្រាជ្ញរបស់មនុស្ស។
ការអាន គឺជាការបណ្ដុះគំនិតថ្មី។
ការអាន គឺជាការបង្កើតមធ្យោបាយធ្វើដំណើរដ៏ល្អមួយលើវិថីជីវិតរបស់អ្នក។
ការអាន គឺជាការស្វែងរកខួរក្បាលដែលមានថាមពលដ៏អស្ចារ្យ។
ការអាន គឺជាការគេចចេញពីរនាំង នៃភាពល្ងង់ខ្លៅ។
ការអាន គឺជាការសមាធិខួរក្បាល ដ៏ស្ងប់។
ការអាន គឺជាការបង្កើតជីវិតថ្មីដែលពោរពេញដោយធនធានដ៏មានសក្ដានុពលស្ទើរគ្រប់មធ្យោបាយជីវិត។
ការអាន គឺជាការងារមួយផ្នែករបស់មនុស្សជោគជ័យដែលមិនអាចខ្វះបាន។
ការអាន គឺជាការបង្កើតទ្រព្យសម្បត្ដិខាងបញ្ញា ផ្ទាល់ខ្លួនរបស់មនុស្ស។
ការអាន គឺជាការស្វែងរកកុងតាក់ពន្លឺក្នុងល្អាងងងឹតនៃជីវិត។
ការអាន គឺជាការបំបាត់ភាពភ័យខ្លាចដែលកើតឡើងពីស្រមោល បញ្ហា។
ការអាន គឺជាការបង្កើតភាពក្លាហានក្នុងការសម្រេចចិត្ដ ស្ទើរគ្រប់រឿង។
ការអាន គឺជាការដើររកភាពស្ដុកស្ដម្ភសម្រាប់ជីវិត។
ការអាន គឺជានិយមន័យនៃការព្យាបាលជំងឺខ្វាក់របស់មនុស្សភ្នែកភ្លឺ។
ការអាន មិនអាចឲ្យអ្នកក្លាយជាមនុស្សទេព្យទេ តែវាអាចឲ្យអ្នក នូវអ្វីដែលប្រសើរសម្រាប់ជីវិតរបស់អ្នក...។
ចំណេះដឹងពីសាលាតែមួយមុខ មិនអាចជួយអ្នកបានទាំងស្រុងទេ វាទាមទារឲ្យអ្នកសិក្សាពីមជ្ឈដ្ឋានជុំវិញបន្ថែមរហូត ព្រោះសង្គមមនុស្សដើរទៅមុខជានិច្ច អ្នកក៏ត្រូវរៀនជានិច្ចដែរ គឺដើម្បីដើរឲ្យទាន់ការវិវដ្ដនៃសង្គម។
ដោយ មនុស្ស គល់ឈើ

Comments
Post a Comment