ប្រធានបទថ្ងៃនេះ៖ រឿងតូចៗធ្វើមិនបានល្អ រឿងធំក៏ធ្វើមិនបានល្អដូចគ្នា គ្រប់គ្រងលុយតិចមិនបាន ពេលមានលុយធំក៏មិនអាចគ្រប់គ្រងបានល្អដែរ។
ប្រធានបទថ្ងៃនេះ៖ រឿងតូចៗធ្វើមិនបានល្អ រឿងធំក៏ធ្វើមិនបានល្អដូចគ្នា គ្រប់គ្រងលុយតិចមិនបាន ពេលមានលុយធំក៏មិនអាចគ្រប់គ្រងបានល្អដែរ។
ហេតុផល ដែលខ្ញុំលើកយករឿងនេះមក ដោយសារតែខ្ញុំគឺជាឧទាហរណ៍ស្រាប់ និងហើយទម្រាំតែអាចកែប្រែរឿងនេះបាន ទី១គឺត្រូវការការប្តេជ្ញាចិត្ត និងទីពីរគឺត្រូវការពេលវេលា និងទី៣ ត្រូវការ ការគ្រប់គ្រងអារម្មណ៍។ ពីព្រោះដើម្បីអនុវត្តន៍វាបាន គឹវាមិនមែនត្រូវការរយៈពេល ១យប់ ១ខែ ប៉ុណ្ណោះទេ។
ជាឧទាហរណ៍រាល់ពេល ដែលខ្ញុំភ្ញាក់ពីគេងឡើង ខ្ញុំចាប់ផ្តើមធ្វើរឿងតូចៗឱ្យបានល្អបំផុតដូចជា រៀបចំកន្លែងគេងរបស់ខ្ញុំឱ្យមានសណ្តាប់ធ្នាប់ រៀបចំសៀវភៅដាក់ក្នុងកាតាប ជាដើម ដែលបន្ទាប់ពីធ្វើរឿងទាំងអស់នេះមក ធ្វើឱ្យខ្ញុំមានអារម្មណ៍ ក្នុងការធ្វើកិច្ចការធំៗផ្សេងទៀត។ ផ្ទុយទៅវិញ ប្រសិនថ្ងៃណាមួួយខ្ញុំធ្វើរឿងទាំងអស់នេះ ឱ្យផុតតែពីដៃ ខ្ញុំមានអារម្មណ៍ថា ពេលធ្វើការងារអ្វីផ្សេងៗទៀតហាក់ដូចជាគ្មានប្រសិទ្ធភាព.... ដូចនេះអ្នកអាចសាកល្បងអនុវត្តន៍ទម្លាប់នេះបាន។ ហើយមានរឿងជាច្រើនទៀត ដែលអាចបញ្ជាក់ពីការដែលបានលើកឡើងដូចខាងលើ។
មួយទៀតក្នុងការគ្រប់គ្រងលុយកាក់ ហើយខ្ញុំគិតថា អ្នកទាំងអស់គ្នាប្រាកដជាជួបនេះញឺកញាប់។ កាលនៅរៀនចាយលុយ ១ថ្ងៃ មួយម៉ីនក៏គ្រប់ តែដល់ពេលមានលុយច្រើន ក៏ចាយច្រើនតាមហ្នឺង។ លុះដល់ពេកធ្វើការ ចូលខែដំបូងក៏ចាយគ្រប់ ដល់ពេលថៅកែតម្លើងប្រាក់ខែក៏ចាយគ្រាន់ដូចគ្នា លុះដល់ពេលចុងខែក៏ឆ្ងល់ថា តើលុយទាំងអស់នោះទៅណា? នេះជាឧទាហរណ៍មួយក្នុងការដែលមិនអាចគ្រប់គ្រងលុយបានល្អ។
Comments
Post a Comment