ការកំណត់ផែនការជីវិតក្នុងឆ្នាំ ២០១៩
ជិតឆ្លងឆ្នាំហើយ តើមានការកំណត់ផែនការប្រចាំឆ្នាំហើយឬនៅ? មែនហើយឆ្នាំ ២០១៩ ប្រាកដជាឆ្នាំដែលល្អជាងគេនៅក្នុងជីវិតរបស់យើង!!!
ការកំណត់ផែនការប្រចាំឆ្នាំគឺពិតជាសំខាន់ខ្លាំងណាស់ ដើម្បីកំណត់ភាពជោគជ័យនៅក្នុងជីវិតរបស់យើង។ លោក Anthony Robbins បាននិយាយថាភាពជោគជ័យ គឺជាការប្រែពីអ្វីដែលយើងមើលមិនឃើញនឹងភ្នែក ទៅជាអ្វីដែលយើងអាចមើលឃើញ ឬអាចនិយាយម្យ៉ាងទៀតបានថា គឺជាការកំណត់គោលដៅដែលយើងបានកំណត់ ហើយសម្រេចវាឱ្យបានសម្រេច។
ថ្ងៃនេះផេកយើង ខ្ញុំនាំជូនលោកអ្នកនូវវិធីនៃការកំណត់គោលដៅជីវិតដែលវាមាន ៣ ជំហានដូចខាងក្រោមៈ
១.ជំហានទី១៖ ចំណាយពេល ៦នាទីដើម្បីឱ្យខួរក្បាលរបស់អ្នកគិតពីអ្វីដែលយើងចង់សម្រេចវា ពីអ្វីដែលយើងចង់បង្កើត ចង់ធ្វើ និងចង់មានវាក្នុងរយៈពេល ២០ ឆ្នាំទៅខាងមុខទៀត។ សរសេរនៅលើក្រដាសរបស់អ្នកអំពីអ្វីៗទាំងនោះ ឱ្យលឿនតាមអ្វីដែលអាចធ្វើបាន។
២.ជំហានទី២៖ ឥឡូវត្រលប់ទៅកាន់គោលដៅរបស់យើងហើយត្រូវកំណត់រយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំដើម្បីសម្រេចវា។ ត្រូវកំណត់ពេលឱ្យមានភាពពិតប្រាកដក្នុងការសន្មតវា។ ឧទាហរណ៍អ្នកមិនអាចក្លាយជាជើងឯកផ្នែកកីឡាអូឡាំពិកក្នុងរយៈពេលមួយយប់នោះទេ។ ក្នុងដំណាក់កាលនេះអ្នកមានរយៈពេល ១នាទី កន្លះដើម្បីបំពេញជំហ៊ានមួយនេះ។
៣.ជំហានទី៣៖ រំលឹកអំពីអ្វីដែលអ្នកបានគ្រោងទុក។ ជ្រើសរើសគោលដៅដែលសំខាន់បំផុតចំនួន ៤ ហើយគោលដៅនោះអាចមានរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ ហើយវាក៏ជាគោលដៅដែលធ្វើឱ្យអ្នករំភើបផងដែរ។ ចូរសរសេរជាទម្រង់កថាខណ្ឌ ហើយបកស្រាយពីវា ថាហេតុអ្វីបានជាយើងត្រូវសម្រេចវាក្នុងរយៈពេល ១២ខែខាងមុខនេះ។ ក្នុងជំហាននេះអ្នកត្រូវចំណាយពេល ១៥ ទៅ ២០ នាទី។

ឥឡូវនេះអ្នកមានឱកាសចែករំលែកវាទៅកាន់ មិត្តភក្តិ សមាជិកគ្រួសារ ក៏ដូចជាបុគ្គលណាដែលអ្នកស្គាល់ ដែលអ្នកអាចទុកចិត្តបាន។ ប្រសិនបើមិនមានទេ អ្នកគ្រាន់តែស្រែកឱ្យលឺៗទៅកាន់ខ្លួនឯងបានហើយ។
ហើយនេះជាអ្វីដែលបន្ថែមគឺ យកគោលដៅទាំងនោះទៅដាក់ ឬបិទកន្លែងណាដែលអ្នកអាចឃើញញឹកញាប់បំផុត។ ព្យាយាម ខិតខំ ធ្វើអ្វីដែលជាគោលដៅរបស់អ្នក។ ចំណាយពេលខ្លះស្រមៃថា អ្នកបានក្លាយទៅជាមនុស្សចាស់ម្នាក់ បន្ទាប់មកក្រលេកមើលស្ថានភាពបច្ចុប្បន្ននេះវិញ។ ហើយសួរខ្លួនឯងថា តើវាមានភាពឈឺចាប់ទេ នៅពេលដែលអ្នកមិនអាចសម្រេចគោលដៅទាំងអស់នេះបាន?
អរគុណសម្រាប់ការចំណាយពេលវេលាក្នុងការអាន !!!

Comments
Post a Comment