ប្រធានបទថ្ងៃនេះ៖ ការសន្សំលុយ

ប្រធានបទថ្ងៃនេះ៖ ការសន្សំលុយ
យើងសង្កេតថា យុវជនកម្ពុជាសព្វថ្ងៃនៅ​លក្ខណៈក្មេងខ្ចីក្នុងការចាយ បើធៀបនឹងយុវជននៃបណ្តាប្រទេសផ្សេងៗ។ ដោយសង្កេតឃើញថា យុវជនខ្លះគឺ​សន្សំលុយដើម្បីទិញ របស់ហ៊ីហារ របស់ដែលឆាប់ធ្លាក់ថ្លៃ របស់ដែលមិនអាចរកចំណូលមកវិញជាដើម​ ដោយយកលេសថា ពេលដែលទិញវាមកប្រើប្រាស់ធ្វើឱ្យយើងមានសេចក្តីសុខជាដើម។ ក្នុងករណីនេះ វាមិនខុសគ្នាពីការដែលចាយវាយខ្ជីខ្ជាយនោះទេ ទោះវាមានទម្រង់ជាការសន្សំក៏ដោយ។
បើតាមការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំសង្កេតឃើញថា ការសន្សំលុយគឺមាន ៣ប្រភេទៈ
១. សន្សំដើម្បីទិញរបស់ហ៊ឺហារ
២.សន្សំដើម្បីសន្សំ
៣.​សន្សំដើម្បីវិនិយោគ ឬដើម្បីចាប់ផ្តើមអាជីវកម្ម។
ទី១ គឺសន្សំដើម្បីទិញរបស់ហ៊ីហារ គឺជាការចាយលុយខុសរបៀប ដោយពួកគេគិតថា ការដែលរកលុយបានមកយ៉ាងលំបាក ត្រូវចាយដូច្នេះដើម្បីឱ្យជីវិតមានន័យ ដោយមិនបានគិតទៅថ្ងៃអនាគត ពួកគេចង់មានគណីសន្សំប៉ុន្មាន គណីបន្ទាន់ប៉ុន្មាននោះទេ។ ការណ៍នេះមានន័យថា ជីវិតរបស់បុគ្គលនោះមានន័យ លុះត្រាតែមានរបស់​ ស៊េរីថ្មី របស់ទំនើបជាដើម។​
ទី២ គឺការសន្សំដើម្បីសន្សំ។ ខ្ញុំមិនមែនមានន័យថា ការសន្សំបែបនេះមិនល្អនោះទេ ម៉្យាងការសន្សំបែបនេះធ្វើឱ្យយើងអាចសល់ទុនបម្រុងខ្លះក្នុងករណីដែលយើងត្រូវការវា។ តែអ្វីដែលសំខាន់នោះគឺ ខ្ញុំសង្កេតឃើញថា សេដ្ឋកិច្ចនៅតែដើរ អតិផរណា(Inflation) ក៏នៅតែបន្ត។ ជាក់ស្តែងយើងក្រលេកមើលកាលពី ១០-១៥ឆ្នាំមុន យើងឃើញថា បាយព្រឹកមានតម្លៃត្រឹមតែ ៣០០៛​ទៅ​៥០០៛ ឬ ១០០០ប៉ុណ្ណោះ តែចំពោះបច្ចុប្បន្នវិញ បាយមួយចានតម្លៃយ៉ាងតិចក៏៣០០០៛ ដែរ នេះគឺបណ្តាលមកអតិផរណានេះឯង (លុយចុះថ្លៃ)។
ទី៣ គឺការសន្សំដើម្បី វិនិយោគឬ ចាប់ផ្តើមអាជីវកម្ម។ ដែលនេះក៏ជាការអនុវត្តន៍របស់ខ្ញុំប្រចាំថ្ងៃដែរ ហើយខ្ញុំក៏លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នា ធ្វើបែបនេះដែរ។ ខ្ញុំសង្កេតឃើញថា ក្នុងប្រទេសកម្ពុជា ជាប្រទេសដែលសំបូរបុណ្យប្រពៃណី​ច្រើន ហើយខ្ញុំសង្កេតឃើញថា រាល់ពេលដែលមានពិធីបុណ្យបែបនេះ តម្លៃនៃមាសក៏មានតម្លៃឡើងថ្លៃដែរ។ នេះគ្រាន់តែជាចំណុចវិនិយោគមួយសម្រាប់អ្នកដែលមានដើមទុនតិច។ នៅមានការវិនិយោគជាច្រើនទៀតដូចជា វិស័យអចលនទ្រព្យ វិស័យមូលបត្រ ជាដើម ដែលការវិនិយោគទាំងនេះតម្រូវឱ្យមានចំណេះដឹងខ្ពស់ក្នុងការធ្វើវា។
សរុបមក​ មានមតិខ្លះបានលើកឡើងថា "រកប្រាក់សន្សំឯណាបាន បើប្រាក់ខែចាយមិនគ្រប់ផង" ដែលការលើកឡើងដូច្នេះ គឺជាការគិតអវិជ្ជមាន ដែលរារាំងឱ្យយើងគ្មានទឹកចិត្តក្នុងការសន្សំលុយ។
សរសេរឡើងដោយ: អាន

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា