របៀបរកស៊ី តាមជនជាតិចិន

របៀបរកស៊ី តាមជនជាតិចិន៖


១.ចង់មិត្តភាពជាមុនសិនៈ ដូចពួកបស្ចឹមប្រទេសដែរគឺ ចូលចិត្តឱ្យដៃគូជំនួញមានអារម្មណ៍ជាមិត្តជាមុនសិន ដើម្បីងាយស្រួលក្នុងការដឹងអត្តចរិត ចំណង់ចំណូលចិត្តជាដើម។ ចៀសវាងការមើល ដៃគូខុស​ ព្រោះថាភាគច្រើនបើរកស៊ីបរាជ័យគឺ​​ បាត់បង់ទាំងពេលវេលា កម្លាំងកាយ​ ដើមទុន ព្រមទាំងមិត្តភាពផងដែរ។
២.ញញឹមៈ​ ញញឹម គឺជាវិធីយ៉ាងល្អសម្រាប់ការជួបមនុស្សមិនស្គាល់ ខណៈដែលជនជាតិចិនប្រើវាក្នុងការការពារខ្លួន ​និងឱ្យអ្នកដទៃមានអារម្មណ៍វិជ្ជមាន។​ រីឯប្រទេសអឺរ៉ុបខ្លះ គិតថាវាជាការ សើច ចំអក។
៣.ចូលចិត្តនិយាយយឺតៗ: ព្រោះជនជាតិចិនគិតថា បើយើងនិយាយលឿនៗ ធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ធុញ ហើយជា លទ្ធផលគឺគ្មានលទ្ធផលអ្វីទាំងអស់។ ​​ពួកគេគិតថាការសួរអ្នកដទៃជាលើកទីពីរ គឺមិនមានភាពសមរម្យឡើយ។
៤.មិនចូលចិត្តវាយស្មើៈ គេចូលចិត្តគោរពមនុស្សតាមវ័យ​ តាមឋានៈ ទោះបីជាមានគំនិតខ្លះគិតថា មនុស្សត្រូវមានសិទ្ធិស្មើគ្នាក៏ដោយ។
៥.អំណោយឬ ការលើកទឹកចិត្ត: ជនជាតិចិនចូលចិត្តឱ្យជាកាដូ​​ ឬអំណោយបន្តិចបន្តួច ដល់ដៃគូរកស៊ី ឬអ្នកអតិថិជនដែលទិញញឹកញាប់(ម៉ូយ) ព្រោះទី១ ដើម្បីតបស្នងគុណ និងទី២ ដើម្បីរក្សាចំណងមិត្តភាពរកស៊ីជាមួយគ្នា។
តើមានចំណុចណាខ្លះដែលមានការខ្វះខាត? ខ្ញុំមិនមែននិយាយលើកជើងជនជាតិណាទេ សំខាន់ខ្ញុំចង់ចែករំលែកគឺ ចំណុចណាល្អគឺទទួលយក ឯចំណុចណាអាក្រក់គឺបោះចោល។ អរគុណចំពោះការចំណាយពេលអាន។
អរគុណសម្រាប់ការ​អាន!!!

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា