ជំនាញ​ទាំង​៧ ដែល​នឹង​ជួយ​ឱ្យ​អ្នក​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ






ជំនាញ​ទាំង​៧ ដែល​នឹង​ជួយ​ឱ្យ​អ្នក​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ៖

ភាពជា​សហគ្រិន​ គឺជា​ការ​ឈរ​ដ៏ខ្លាំង​ខ្លា​ក្នុង​ការ​ធ្វើជា​អ្នក​ដឹក​នាំ​អាជីវ​កម្ម​របស់​អ្នក និង​ហ៊ាន​ដោះស្រាយ​បញ្ហាដែល​អ្នក​នឹង​ជួប​នៅថ្ងៃ​មុន ដើម្បីធានា​ថា អាជីវកម្មរបស់ អ្នក​នឹ​ងជោគជ័យ។​ មាន​កត្តា​ជាច្រើន​យ៉ាង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​សហគ្រិន​មួយ​រូប។ មាន​បុគ្គ​ល​ខ្លះ​គិត​ថា ចំណង់ជា​កត្តាដ៏សំខាន់​បំផុត រីឯបុគ្គល​ខ្លះ​ទៀត​បាន​គិត​ថា​ ការ​មិនគិត​ពី​ខ្លួន​ឯង​គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត​ទៅវិញ។ តែ​ទោះ​ជា​យ៉ាងណាក៏ដោយ សហគ្រិន​ភាព​គឺ​ជា​លទ្ធ​ផល​នៃ​ការមាន​ចំនង់​ចង់​ធ្វើ​អ្វី​មួយ​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដែល​ប្រសើរ​ជាងមុន។ ចំណង់នេះ​ហើយ​ ដែល​ជា​កត្តា​ដែល​កំណត់ និង​ជា​ជំនាញ​មួយ​ដែល​សំខាន់​​ដែល​នឹង​នាំ​អ្នក​ឆ្ពោះ​ទៅ​កាន់​សហគ្រិន​ដ៏ជោគជ័យ​ម្នាក់។

នៅ​ក្នុង​ពិភពលោកនេះ សហគ្រិន​មាន​ប្រហែល​ ៤០០លាននាក់​ ដែល​បានលេច​ចេញ​ពី​ហ្វូង​មនុស្ស​ជា​ច្រើន ហើយ​នេះ​ក៏ជា​ជំនាញ​ដែល​ជា​គន្លឹះ​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ឱ្យ​សហគ្រិន​ទាំង​នោះ​ត្រូវ​មាន៖

១.​គិត​ឱ្យ​បាន​វែង​ឆ្ងាយ
សហគ្រិន​ជោគជ័យ​តែ​ង​តែ​គិត​បាន​វែង​ឆ្ងាយ ឬគិត​នៅ​ក្រៅ​ប្រអប់ (Thinking outside the box)។​ ដោយពួក​គាត់​បាន​គិត​ពី​អ្វី​ដែល​អាចទៅ​រួច ក្នុង​ខណៈដែល​អ្នក​ដទៃ​គិត​ថា មិនអាច​ទៅ​រួច។
និយាយ​ឱ្យ​សាមញ្ញ​ទៅ​គឺ ពួក​គេ​ចាប់​ផ្តើម​ផ្លូវ​ដើរ​របស់ពួកគេ​ដោយ​គិត​ពី​កន្លែង​ដែល​មនុស្ស​ទូទៅ​គិត​ថា​មិនអាចទៅ​រួច។ មនុស្ស​ភាគ​ច្រើន​គឺអាច​ចាប់​ផ្តើម​ធ្វើជំនួញ​បាន តែការ​ណ៍ដែល​ធ្វើ​អ្វី​មួយ​ដែល​បាន​ជោគជ័យ​ដោយ​ដៃ​ទទេ នេះ​ហើយ​ជា​អ្វី​ដែលសហគ្រិន​ជោគជ័យ​បាន​ធ្វើ។

២.ជំនាញ​ទំនាក់​ទំនង
ផ្នែក​ដ៏​ធំ​នៃ​ការធ្វើ​ជំនួញ​ភាគច្រើនគឺ​ទាក់ទង​ទៅ​នឹង​ ការធ្វើ​ទំនាក់ទំនង និង​ការ​ប្រាស្រ័យគ្នា​ទៅវិញទៅ​មក ជាមួយនឹង​មនុស្ស​ជាច្រើន។ ​ការ​មាន​វិធី​សាស្រ្ត​ក្នុង​ការ​និយាយ​ជាមួយ​ អ្នក​វិនិយោគ ជាមួយ​នឹ​ង​ថៅ​កែ ជាមួ​យ​នឹង​អតិថិជន ជាមួយ​នឹង​បុគ្គលិក គឺ ជា​កត្តា​មួយ​ដ៏​ចាំ​បាច់​ក្នុង​ការ​កំណត់​ភាព​ជោគជ័យ​របស់​អ្នក។
បន្ថែមពី​នេះ​ទៅ​ទៀត ជំនាញ​ទំនាក់ទំនង​គឺ​មាន​ឥទ្ធិពល​បំផុត នៅ​ពេល​ដែល​យើង​ធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ។​ ប្រសិន​បើ​អ្នក​ពូកែ​ស្តាប់​បាន​ល្អច្រើន​ប៉ុណ្ណា នោះ​អ្នក​ក៏​នឹង​ក្លាយ​ទៅ​ជា​អ្នក​ពូកែ​ខាងទំនាក់​ទំនង​បាន​ប៉ុណ្ណឹងដែរ។
អ្នក​ត្រូ​វ​ចាំ​ពាក្យ​របស់​ផ្លាតូមួយ​ឃ្លា​ដែល​មាន​និយាយថា “មនុស្ស​ដែល​មាន​ឧត្តមគតិ​គឺ គាត់​បាន​និយាយ​នូវ​អ្វី​ដែលគាត់​ត្រូវ​និយាយ ចំណែក​មនុស្ស​ដែល​ល្ងង់ គឺ​និយាយ​នៅ​ពេល​ដែល​ពួក​គេ​គ្មានអ្វី​និយាយ។”

៣.​ជំនាញ​ក្នុងការ​កែ​ប្រែ​ថាមពល​បរាជ័យ​ទៅ​ជា​ថាមពល​ក្នុង​ការ​ជោគជ័យ
ក្នុង​ផ្លូវ​ដើរ​ទៅ​កាន់​សហគ្រិន​ភាព គឺ គ្មានទេ​ផ្លូវត្រង់​ រលោង ឬភាពងាយស្រួលនោះ​ទេ។ ជំនាញ​ដែល​មាន​សារៈសំខាន់​មួយ​ទៀត​ គឺ​ជំនាញ​ក្នុង​ការ​រៀប​ចំ និង​ស្ថិត​នៅ​ក្នុង​ខណៈដែល​អ្នក​បរាជ័យ ហើយ​ប្រែ​ពេល​វេលា​ទាំង​ទៅ​ជា​ឱកាសដើម្បី​ទទួល​ភាព​ល្អ​ប្រសើរ​ជាងមុន​។

៤.ជំនាញ​ដឹកនាំ​ដ៏​មានប្រសិទ្ធភាព
ការធ្វើ​ជំនួញ​ មិនមែន​គ្រាន់​តែជា​ការ​គ្រប់​គ្រង​ការ​លក់ ប្រាក់ចំណេញនោះ​ទេ តែ​វា​ជាដឹក​នាំ​បុគ្គ​លិក​ និង​ធនធាន​មនុស្ស​របស់​អ្នក​ឱ្យ​ចេះ​ធ្វើ​ការ​ឱ្យ​អស់​ពី​សមត្ថភាព​។​ សហគ្រិន​ដ៏​ជោគជ័យតែង​តែ​ជា​ អ្នក​ដឹកនាំ​ដោយល្អ​ ពិសេស​ពួក​គេ​ដឹក​នាំ​ដោយ​ប្រើខ្លួន​គាត់​ជា​ឧទាហរណ៍ដោយ​ផ្ទាល់! ពួក​គេ​គឺ​ជា​មនុស្ស​ដែល​ពូកែ​លើក​ទឹក​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន​ ពិសេស​គឺ​បុគ្គលិក​នៅ​ក្នុង​ស្ថាប័នផងដែរ។​
នេះ​គឺ ជា​វិធី​ដ៏​ប្រសើរ​ណាស់​ក្នុង​ការ​កសាង​ក្រុមមួយ​ដ៏​មានឥទ្ធិពល ហើយ​សម្រច​ផែន​ការ​មួយ​បាន​យ៉ាង​ល្អ។ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ ពួក​គេ​តែ​ង​តែ ​គាំ​ទ្រ កែ​ប្រែ​កំហុស​បុគ្គលិក​ ឬ​មិត្ត​រួម​ក្រុម ក្នុង​ន័យ​ឱ្យ​រីកចម្រើនឆ្ពោះ​ទៅមុខ។

៥.ជំនាញ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ច្រើន ឬ​ធ្វើ​ឱ្យ​មានប្រសិទ្ធ​ភាព​ការងារ
សហគ្រិន​គឺ ជា​ថៅ​កែ​ផ្ទាល់​ខ្លួន​របស់​គេ ហើយ​ការ​ណ៍ដែល​ធ្វើ​ជា​ថៅ​កែ​ផ្ទាល់​ខ្លួន គឺតម្រូវ​ឱ្យ​មានការ​សម្រេច​នូវ​កិច្ច​ការ​ជា​ច្រើន​ ជា​រៀង​រាល់​ថ្ងៃ។ ពួកគាត់​ធ្វើ​ការ​ដោយ​លម្អិត​ដោយ​ផ្ចិតផ្ចង់ ដោយ​គិត​ពី​ការ​ងារ​តូចតាច រហូត​ដល់​ការងារ​ដែឡ​សំខាន់។
ជំនាញនេះ​ក៏​សំខាន់​ផងដែរ ដែល​មាន​អ្នក​ខ្លះ​ទៀត​បាន​ហៅ​ថា ជំនាញ​ក្នុង​ការ​គ្រប់​គ្រង​អង្គភាព (Organizational skill) ដែល​ជា​ជំនាញ​មួយ​ ដែល​សហគ្រិន​ត្រូវ​តែ​មានដើម្បី​គ្រប់​គ្រង​អង្គភាព​របស់​ពួកគេ​ឱ្យ​សម្រេច​នូវ​ផែនការ​ជា​ច្រើន ដោយ​មិនមានសម្ពាធ​ដល់​អ្នក​ទាំង​នោះ។ អ្វី​ដែល​ជា​គន្លឹះនោះ គឺ​បង្កើត​បរិយាកាស​ការងារ​ឱ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​ និង​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ។

៦.ជំនាញ​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ
តើ​អ្នក​ធ្លាប់​លឺ ឬ​ធ្លាប់​ជួប​ផ្ទាល់ខ្លួនទេ ចំពោះ​ឃ្លា​មួយ​ដែល​ថា “រកស៊ី​ចំណេញ​រហូត តែ​លុយ​​មិនដែល​សល់។” ក្នុង​ករណី​នេះ​អ្នក​ប្រហែល​ជា​មាន​បញ្ហា​ក្នុង​ការ​គ្រប់​គ្រង​ផ្នែក​ហិរញ្ញ​វត្ថុ​ហើយ ដោយ​ការ​ចាយ​លុយ​របស់​អង្គភាព​របស់​អ្នក​មិន​ចំ​ផ្នែក ឬ​មិនមាន​សណ្តាប់ធ្នាប់។ អ្វី​ដែល​ពិសេស​នោះគឺ អ្វី​ដែល​កំណត់​ថា ជំនួយ​របស់​អ្នក​ជោគជ័យ ឬ​បរាជ័យ​គឺ​កំណត់​ដោយ​ការ​គ្រប់​គ្រងលុយ​នេះឯង!!! បើ​យោង​ទៅ​តាម​ការ​ពិសោធន៍​មួយ​បាន​រក​ឃើញ​ថា ២៩%​នៃ​អាជីវកម្ម​ថ្មី​ថ្មោងបានទទួល​បរាជ័យ​ដោយ​សារ​តែ​ពួក​គេ​មិនចេះ​គ្រប់​គ្រង​ហិរញ្ញវត្ថុនេះឯង។
សហគ្រិន​គប្បី​ត្រូវដឹងអំពី​ការ​ចំនាយ ប៉ុន្មាន នៅ​ពេល​ណា នៅ​កន្លែង​ណា​ និង ហេតុ​អ្វី។ ការរក្សានូវ​ភាពត្រឹម​ត្រូវ​ក្នុង​ការ​ចំណាយ​របស់​អ្នក​ក៏​ជា​កត្តាមួយ​ដ៏​សំខាន់​ផងដែរ​ក្នុង​ការ​ជោគជ័យ។
                      “មានមនុស្សជាច្រើន​បាន​ចំណាយលុយ​របស់​ពួក​គេដែលពួកគេ​រកបាន​ទៅ​លើ​របស់​ ដែល​ពួក​គេ​មិន​ចង់​បាន ដើម្បី​យក​ទៅ​បង្អួត​ដល់​មនុស្សដែល​ខ្លួន​មិនចូលចិត្ត។”
—Will Rogers

៧.ជំនាញ​ក្នុង​ការ​គណនាហានិភ័យ
វាជំនាញ​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ចំណោមជំនាញ​ផ្សេង​ទៀង ដែល​កំណត់​ភាព​ជោគជ័យ​របស់​អាជីវកម្មរបស់អ្នក។ រាប់​បញ្ចូល​ទាំង​​ការ​វិនិយោគ ឬ​ការ​រក​កម្ចី​ណាមួយ សហគ្រិនគួរ​តែ​ចេះ​ប្រមាណ​ថា​ ជំហាន​ដែល​យើង​ជ្រើសយក​វា​មាន​លក្ខណៈប្រសើរ​យ៉ាង​ណា និង​ខាត​បង់​ប៉ុណ្ណា។
សហគ្រិន​ដែល​ជោគជ័យ​ ប្រាកដជាយល់​ច្បាស់​ថា ការ​ទទួល​យក​នូវ​ហានិភ័យ​គឺ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ជីវិត​នៃ​អាជីវកម្ម​របស់​ពួក​គេ។ ដូច្នេះ​ហើយ ទើប​ពួក​គេ​ដឹង​ថា​កាលៈទេសៈណា​ដែល​ពួក​គេជ្រើស​រើស​នឹង​ធ្វើ​ឱ្យ​មាន​ផល​ចំណេញ​ដល់​ពួក​គេ។

បន្ទាប់​ពី​អាន​ជំនាញ​ទាំង​៧ នេះ​ហើយ​ចូរ​អនុវត្ត​ន៍​តាមដែល​អាច​ធ្វើ​បាន។ តែ​វា​ក៏​មិនមែន​ជា​ផ្លូវ​មួយ​ដែល​អ្នក​ទាំ​ង​អស់​គ្នា​អាច​ក្លាយ​ទៅ ជាសហគ្រិន​នោះ​ទេ គឺ មាន​ផ្លូវ​ជា​ច្រើន​ទៀត ដូច​ដែល​លោក Richard Branson បាននិយាយ​ថា “វា​គ្មាននោះទេ​ចំពោះ​សហគ្រិន​ដែល​ជោគជ័យ​ហើយ​មាន​លក្ខណៈដូច​គ្នា។”
អ្នក​ត្រូវ​ការ​ស្វែងរក​ផ្លូវ​មួយ​ដែល​អ្នក​អាច​ជ្រើស​រើស​ដើម្បីឆ្ពោះ​ទៅ កាន់​ភាព​ជោគជ័យ ហើយ​កុំ​ភ្លេច​នូវ​ជំនាញ​ទាំង​៧​ខាង​លើ​នេះ ព្រោ


Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា