ច្បាប់​នៃ​ការ​ស្រូប​ទាញ




ច្បាប់​នៃ​ការ​ស្រូប​ទាញ៖

ស្តាប់​ទៅ​វា​ហាក់​ដូចជា​ស្រដៀង​ នឹង​ច្បាប់​មួយ​ទាក់​ទង​នឹង​ច្បាប់​របស់​មុខ​វិជ្ជាមួយ​ដែល​មាន​ឈ្មោះ​ថា “ច្បាប់​ទំនាញ”។ ពិត​មែន​ហើយ គឺ​វា​មិនខុស​គ្នាប៉ុន្មាន​ទេ ដោយ​មួយ​គេ​អនុវត្តន៍ក្នុង​វិស័យ​វិទ្យា​សាស្ត្រ ឯ​មួយ​ទៀត​គេ​អនុវត្តន៍ចំពោះ​មនុស្ស។


យើង​ធ្លាប់​សង្កេត​ឃើ​ញ​ទេថា នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍ល្អ ពេល​នោះអ្វី​ៗ​ហាក់​ដូចជាមាន​ដំណើរ​ការល្អ​ ហើយ​ពេល​ខ្លះ​វា​មានដំណើរ​ការ​ល្អ​លើស​ពី​ការ​រំពឹង​ទុកទៀត​ផង។ ឯពេល​ខ្លះ​ដែល​យើង​មាន​អារម្មណ៍មិនល្អ​វិញ អ្វីៗ​ដែល​ត្រូវ​ដំណើរ​ការ​ល្អ​ បាន​ប្រែ​ទៅជា​ដំណើរ​ការ​មិនល្អ​ទៅ​វិញ។ នេះ​ហើយ​គឺ ជា​ផ្នែកមួយ​នៃ​ច្បាប់ស្រូប​ទាញ។

ព្រះពុទ្ធទ្រង់មាន​សង្ឃដិកាថា “យើង​នឹងក្លាយ​ទៅជា​អ្វី​ដែលយើង​គិត”។ មែន​ហើយ​យើង​ស្តាប់​មួយភ្លែត​ទៅ​សឹង​តែ​មិនជឿ​ ព្រោះ​វា​មានអច្ឆរិយៈពេក។ តែ​ប្រសិន​បើ​យើង​បាន​អាន​សៀវភៅអំពី​អ្នក​និពន្ធ​ល្បីៗ វិចិត្រករ អ្នក​ចម្រៀង អ្នក​ជំនួញ… យើង​ប្រាកដជា​សង្កេត​ឃើញ​ថា ពួក​គេ​សុទ្ធ​តែ​បាន​សរសេរ​អំពី​ច្បាប់មួយនេះ។

មែន​ហើយ​អ្នក​ប្រហែល​ជា​ភ្លេចហើយ​ “យើង​នឹង​ក្លាយ​ជា​អ្វី​ដែល​យើង​គិត” ដែល​ពាក្យ​មួយ​ឃ្លា​នេះ​មិនមែន​មាន​តែ​ព្រះ​បរមគ្រូ​របស់​យើង​ទេ គឺ​មាន​មនុស្ស​អស្ចារ្យដទៃ​ទៀត​ដូចជា លោក Andrew Carnegie, Dale Carnegie, Earl Nightangle, Anthony Robbins, Napoleon Hill, Robert T.Kiyosaki ជាដើម ដែល​ក្នុង​នោះ​លោក Robert T.Kiyosaki គ្រាន់តែ​ប្រែ​អត្ថន័យបន្តិចថា “លុយ​គ្រាន់តែ​ជាគំនិត ប្រសិន​បើ​យើង​គិត​ថា លើ​ពិភពលោកនេះ​សម្បូរទៅដោយ​ទ្រព្យសម្បត្តិ​នោះយើង​នឹង​សម្បូរទ្រព្យ​សម្បត្តិ”។

សំណួរ​មួយ​ដែល​អ្នក​អាច​ពិសោធន៍ទៅ​លើ​ខ្លួន​ឯង​ចំពោះ​ច្បាប់នេះ​គឺ  “ហេតុអ្វីនៅ​ពេល​ដែល​យើង​ផ្តោត​ទៅ​លើ​បញ្ហា នោះ​យើង​នឹង​មាន​បញ្ហា​ជាប់​មិនដាច់?​” ចម្លើយ​គឺ​ដោយសារ​ការគិត​របស់​យើង​នេះ​ឯង។ ដោយ​ការ​គិត​របស់​យើង​គឺ​មាន​រលកហ្រ្វេកង់ (Frequent) ដែល​វា​នឹង​ឆក់​ទាញ​ទៅ​រក​អ្វី​ដែល​ស្រដៀង​នឹងការ​គិត​របស់​យើង ឱ្យ​មករក​យើង។ យើង​គឺ​ប្រៀបដូចជា​ដែកឆក់មួយ​ដុំអញ្ចឹង ដែល​អ្វី​ៗ​ដែល​ស្រដៀង​នឹង​ការ​គិត​របស់​យើង​ នឹង​មក​រក​យើង​ដោយ​ប្រកែក​ពុំបាន។

រឿង​នេះ​គឺ​ជា​រឿង​អស្ចារ្យ និង​សម្ងាត់មែន​ទែនដែល​មានបុគ្គលតិច​ណាស់​បាន​ដឹង​ពី​អនុភាព​របស់វា។ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ បុគ្គល​ណា​ដែល​បាន​ដឹង​ បាន​យល់​ពី​អនុភាព នៃ​ច្បាប់ទំនាញ​នេះ​ភាគច្រើន​គឺ​បាន​ផ្លាស់​ប្តូរជីវិត​របស់​គាត់​ស្ទើរតែ​ទាំង​ស្រុង។

Comments

Popular posts from this blog

អ្នកមានជាងគេបំផុតនៅកម្ពុជា --The Richest Man in Cambodia លោកឧកញ៉ា គិត ម៉េង

ផ្នែកដោះស្រាយបញ្ហា។ តោះយើងមកសិក្សាពីជំហានងាយៗទាំង 6 នេះទាំងអស់គ្នា