ការនិយាយទៅកាន់ខ្លួនឯង
ស្តាប់មួយភ្លែតទៅវាហាក់ដូចជាការនិយាយមិនសមហេតុផលសោះ ព្រោះការនិយាយគ្នាអាចប្រព្រឹត្តទៅបាន លុះតា្រតែមានបុគ្គលពីរនាក់ ឬច្រើនអ្នកប្រាស្រ័យទាក់ទងគ្នា។
តែអ្នកធ្លាប់គិតអំពីច្បាប់នៃការស្រូបទាញដែរឬទេ (Law of Attraction)? វាជាច្បាប់មួយដែលមានអាយុកាលជាយូរយារណាស់មកហើយ។ បើតាមការពិសោធន៍កន្លងមក រាល់បុគ្គលជោគជ័យទាំងឡាយសុទ្ធតែបានប្រើបា្រស់ច្បាប់នេះ។ ក្នុងខណៈដែលអ្នកនិយាយជាមួយខ្លួនឯង គឺប្រៀបដូចជាអ្នកនិយាយជាមួយអនុសម្បជញ្ញៈ ដែលវាជាផ្នែកមួយដ៏សំខាន់ ដែលបុគ្គលជោគជ័យគ្រប់រូបបានប្រើប្រាស់វា។ ច្បាប់នេះបានចែងថា “របស់ដែលវាមានភាពស្រដៀងគ្នា វានឹងទាញគ្នាចូល”។ ប្រសិនបើអ្នកចង់បានអ្វីដោយខានពុំបាន ចូរនិយាយទៅកាន់ខ្លួនឯង។ វិធីសាស្រ្តក្នុងការអនុវត្តន៍គឺ ត្រូវសរសេររបស់ដែលអ្នកចង់បានមិនថា ការងារ ប្រាក់ តំណែង សម្ភារៈ ផ្សេងៗ ដាក់នៅលើក្រដាសមួយសន្លឹក ហើយអានវា នៅពេលព្រឹក នៅពេលថ្ងៃត្រង់ និងនៅពេលយប់។ ហើយអនុវត្តន៍បែបនេះរហូតទទួលបានជោគជ័យ។
ឧទាហរណ៍៖
• ខ្ញុំកំពុងមានការងារដែលខ្ញុំស្រលាញ់
• ខ្ញុំកំពុងមានប្រាក់ហូរចូលហោប៉ាវមិនដាច់
• ខ្ញុំកំពុងមានតំណែងជានាយកក្រុមហ៊ុន
• ខ្ញុំកំពុងមានម៉ូតូសេរ៊ីថ្មី
• ……………………….
ចំណុចគន្លឹះនោះគឺ ត្រូវប្រើពាក្យថា “ខ្ញុំ”ដែលមានន័យថា អ្នកកំពុងតែសាងរូបភាពនោះនៅក្នុងអនុសម្បជញ្ញៈរបស់អ្នក ហើយហ្រេ្វកង់នៃការគិតរបស់អ្នកនឹងនាំអ្នកទៅរកអ្វីដែលអ្នកប្រាថ្នាចង់បានជាពុំខាន។
“យើងនឹងក្លាយទៅជាអ្វីដែលយើងគិត” ដែលឃ្លាមួយនេះយើងបានលឺជាច្រើនដងរួចណាស់មកហើយ។ ចូរគិត និងធ្វើ តាមនូវអ្វីដែលយើងចង់ក្លាយទៅជា។
ពេលអានចង់ហើយចូរអនុវត្តន៍នូវអ្វីដែលយើងដឹង នូវអ្វីដែលយើងចេះ។ ប្រយ័ត្នយល់ហើយ ដឹងហើយតែធ្វើនូវអ្វីដែលយើងធ្លាប់ធ្វើ!!!
អរគុណចំពោះការអាន!!!
Comments
Post a Comment