គោលការណ៍ទាំង ១០របស់មហាសេដ្ឋី John D.Rockefeller សេដ្ឋីពាន់លានមុនគេបង្អស់ក្នុងអាមេរិក


គោលការណ៍ទាំង ១០របស់មហាសេដ្ឋី John D.Rockefeller សេដ្ឋីពាន់លានមុនគេបង្អស់ក្នុងអាមេរិក៖
លោក John D.Rockefeller ត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានការលះបង់ទ្រព្យសម្បតិ្តជាច្រើនសង្គមជាតិ។ បច្ចុប្បន្នប្រសិនបើគាត់នៅមានជីវិតគាត់មានទ្រព្យសម្បត្តិប្រហែល 399.2Billion Dollar (៣៩៩.២ពាន់លានដុល្លារ)។
នៅក្នុងសៀវភៅរបស់គាត់ “Titan: The Life of John D.Rockefeller Sr.,” គឺជាសៀវភៅដែលគាត់បានសរសេរពីគោលការណ៍នៃការគ្រប់គ្រងដ៏អស្ចារ្យនេះដែរ។
១.ស្មោះត្រង់ និងធ្វើឱ្យអ្នកដទៃទុកចិត្តបាន
គាត់បានធ្វើឱ្យបណ្តាអ្នកជំនួញសម័យនោះទុកចិត្តគាត់ ទោះក្នុងវ័យក្មេងក៏ដោយ ដែលអាចឱ្យគាត់ប្រមូលដើមទុនជាច្រើនក្នុងការរុករកប្រេងបន្ថែម។
២.ទុកពេលខ្លះដើម្បីសម្រាក
គាត់បានសរសេរក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់គាត់ថា “វាគ្មានអ្វីដែលគួរឱ្យស្អប់ និងគួរឱ្យអាណិតជាងមនុស្ស ដែលខំចំណាយពេលវេលារបស់គាត់ទាំងអស់ទៅលើការងារដើម្បីរកប្រាក់ដែលជាចំណាប់អារម្មណ៍របស់គាត់។” គាត់តែងសម្រាក់មួយភ្លែតក្រោយពីបរិភោគអាហារថ្ងៃត្រង់រួច និងចូលចិត្តចេញទៅខាងក្រៅ ស្រោចទឺកផ្កាជាដើម
៣.មានកាលបរិច្ឆេទចំពោះថ្ងៃនីមួយៗ
លោក Rockefeller បានផែនការចំពោះថ្ងៃនីមួយៗរបស់គាត់ប្រៀបដូចជាទ្រនិចនាឡិកាអញ្ចឹង លោក Chernow បាននិយាយ។
៤.មានការពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
លោក Chernow បាននិយាយថា “ភាពជាអ្នកដឹកនាំរបស់គាត់គឺមានលក្ខណៈវែងឆ្ងាយយ៉ាងខ្លាំង។” គាត់ពិនិត្យនូវរាល់ការចំនាយតូចៗទាំងអស់របស់ក្រុមហ៊ុន។ នៅពេលដែលគាត់ត្រូវបានគេសួរថា “តើភាពជោគជ័យរបស់គាត់គឺមានសកម្មភាពអ្វីខ្លះ?” គាត់បានឆ្លើយទៅវិញថា “ខ្ញុំបានកំណត់វិធានដោយហេតុផល ហើយគ្មានអ្វីក្រៅពីហេតុផលនេះទៀតទេ។”(I charted my course by figures, nothing but figures.)
៥.ចាត់តាំងនរណាម្នាក់ឱ្យធ្វើការងារ
មែនហើយលោក Rockefeller គឺមានទំនួលខុសត្រូវចំពោះក្រុមហ៊ុនរបស់គាត់។ តែគាត់តែងតែយកនរណាម្នាក់ដែលគាត់ទុកចិត្តយកមក ហ្វឹកហាត់។ គាត់បាននិយាយថា “គ្មាននរណាម្នាក់អាចធ្វើរឿងគ្រប់យ៉ាងនោះទេប្រសិនបើគ្មានការចូលរួមពីអ្នកដទៃនោះទេ។ ប្រសិនបើអ្នកឃើញនរណាម្នាក់ដែលអ្នកទុកចិត្ត ចូរយកគេមកហ្វឹកហាត់បន្ថែម ហើយឱ្យគេគិតអំពី Standard oil ដើម្បីរកប្រាក់បន្ថែម។”
៦.ខំប្រឹងដើម្បីភាពឥតខ្ចោះ
គាត់មានការប្រុងប្រយ័ត្ន និងធ្វើអ្វីមួយដោយមានបំណងចង់ឱ្យវាមានភាពឥតខ្ចោះ។ លោក Chernow បាននិយាយថា “គាត់តែងតែចុះហត្ថលេខាដោយការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្ន ប្រៀបដូចជាសិល្បៈអញ្ចឹង។”
៧.បង្កើតសាមគ្គីភាពគ្នា
គាត់តែងតែទទួលយោបល់ពីអ្នកដទៃជាមុនសិន មុននឹងគាត់បង្ហាញយោបល់របស់គាត់ លោក Chernow បានសរសេរ។ ដើម្បីឱ្យមានភាពស្និទ្ធស្នាលក្នុងការប្រាស្រ័យជាមួយអ្នកដទៃ។
៨. បង្កើតប្រព័ន្ធគាំទ្រមួយ
គាត់បានធ្វើឱ្យបរិយាកាសក្នុងក្រុមហ៊ុន Standard Oil ឱ្យមានភាពទុកចិត្តគ្នា ដែលជាកត្តាសំខាន់ក្នុងការបង្កើតប្រព័ន្ធនូវការគាំទ្រគ្នាទៅវិញទៅមក។
៩.ជម្រុញការប្រកួតប្រជែង
ប្រសិនបើគ្មានការប្រកួតប្រជែងនោះទេ នោះក្រុមហ៊ុននោះប្រៀបដូចជា ការមានកំហុសមួយដែលនាំឱ្យយក្ស (ក្រុមហ៊ុន) នោះមានភាពយឺតយ៉ាវ។ គាត់បានបន្តទៀតថា “កម្លាំងជំរុញមួយដែលធ្វើឱ្យមានលទ្ធផលល្អបំផុតមួយ គីការដឹកនាំគ្នាឱ្យមានភាពសកម្ម និងការធ្វើការយ៉ាងមានវឌ្ឍភាពឆ្ពោះទៅកាន់ការប្រកួតប្រជែង។”
១០.មានការគោរពបុគ្គលិករបស់អ្នក
គាត់ជឿជាក់ថា មូលហេតុដែល Napoleon Bonaparte ទទួលបរាជ័យគឺដោយសារតែគាត់គ្មានសេនា។ ហើយវាក៏ដូចគ្នា លោកបានជឿថា គាត់ទទួលបានជោគជ័យគឺ ដោយសារតែគាត់មានលទ្ធភាពក្នុងការធ្វើឱ្យបុគ្គលិករបស់គាត់មានភាពសកម្មឡើង។ គាត់កម្រស្តីបន្ទោសនរណាម្នាក់ណាស់ទោះជាគាត់ជាបុគ្គលិកអន់យ៉ាងណាក៏ដោយ ហើយគាត់ក៏មិនងាយសរសើរនរណាម្នាក់ដែរ។ តែគាត់ចូលចិត្តប្រគល់ភាពទុកចិត្តដល់មនុស្សដែលគាត់ទុកចិត្តបាន ដែលនេះហើយជាកត្តាមួយដ៏សំខានើក្នុងក្រុមហ៊ុនរបស់គាត់ឱ្យទទួលភាពជោគជ័យ។
អរគុណសម្រាប់ការអាន!!!

Comments