ជំនាញទាំង៧ ដែលនឹងជួយឱ្យអ្នកក្លាយជាសហគ្រិនដ៏ជោគជ័យ៖
ភាពជាសហគ្រិន គឺជាការឈរដ៏ខ្លាំងខ្លាក្នុងការធ្វើជាអ្នកដឹកនាំអាជីវកម្មរបស់អ្នក និងហ៊ានដោះស្រាយបញ្ហាដែលអ្នកនឹងជួបនៅថ្ងៃមុន ដើម្បីធានាថា អាជីវកម្មរបស់ អ្នកនឹងជោគជ័យ។ មានកត្តាជាច្រើនយ៉ាងដែលអ្នកត្រូវការដើម្បីក្លាយជាសហគ្រិនមួយរូប។ មានបុគ្គលខ្លះគិតថា ចំណង់ជាកត្តាដ៏សំខាន់បំផុត រីឯបុគ្គលខ្លះទៀតបានគិតថា ការមិនគិតពីខ្លួនឯងគឺជាកត្តាដ៏សំខាន់បំផុតទៅវិញ។ តែទោះជាយ៉ាងណាក៏ដោយ សហគ្រិនភាពគឺជាលទ្ធផលនៃការមានចំនង់ចង់ធ្វើអ្វីមួយដើម្បីឱ្យមានការផ្លាស់ប្តូរដែលប្រសើរជាងមុន។ ចំណង់នេះហើយ ដែលជាកត្តាដែលកំណត់ និងជាជំនាញមួយដែលសំខាន់ដែលនឹងនាំអ្នកឆ្ពោះទៅកាន់សហគ្រិនដ៏ជោគជ័យម្នាក់។
នៅក្នុងពិភពលោកនេះ សហគ្រិនមានប្រហែល ៤០០លាននាក់ ដែលបានលេចចេញពីហ្វូងមនុស្សជាច្រើន ហើយនេះក៏ជាជំនាញដែលជាគន្លឹះដ៏សំខាន់ចាំបាច់សម្រាប់ឱ្យសហគ្រិនទាំងនោះត្រូវមាន៖
១.គិតឱ្យបានវែងឆ្ងាយ
សហគ្រិនជោគជ័យតែងតែគិតបានវែងឆ្ងាយ ឬគិតនៅក្រៅប្រអប់ (Thinking outside the box)។ ដោយពួកគាត់បានគិតពីអ្វីដែលអាចទៅរួច ក្នុងខណៈដែលអ្នកដទៃគិតថា មិនអាចទៅរួច។
និយាយឱ្យសាមញ្ញទៅគឺ ពួកគេចាប់ផ្តើមផ្លូវដើររបស់ពួកគេដោយគិតពីកន្លែងដែលមនុស្សទូទៅគិតថាមិនអាចទៅរួច។ មនុស្សភាគច្រើនគឺអាចចាប់ផ្តើមធ្វើជំនួញបាន តែការណ៍ដែលធ្វើអ្វីមួយដែលបានជោគជ័យដោយដៃទទេ នេះហើយជាអ្វីដែលសហគ្រិនជោគជ័យបានធ្វើ។

២.ជំនាញទំនាក់ទំនង
ផ្នែកដ៏ធំនៃការធ្វើជំនួញភាគច្រើនគឺទាក់ទងទៅនឹង ការធ្វើទំនាក់ទំនង និងការប្រាស្រ័យគ្នាទៅវិញទៅមក ជាមួយនឹងមនុស្សជាច្រើន។ ការមានវិធីសាស្រ្តក្នុងការនិយាយជាមួយ អ្នកវិនិយោគ ជាមួយនឹងថៅកែ ជាមួយនឹងអតិថិជន ជាមួយនឹងបុគ្គលិក គឺ ជាកត្តាមួយដ៏ចាំបាច់ក្នុងការកំណត់ភាពជោគជ័យរបស់អ្នក។
បន្ថែមពីនេះទៅទៀត ជំនាញទំនាក់ទំនងគឺមានឥទ្ធិពលបំផុត នៅពេលដែលយើងធ្វើជាអ្នកស្តាប់ដ៏ល្អ។ ប្រសិនបើអ្នកពូកែស្តាប់បានល្អច្រើនប៉ុណ្ណា នោះអ្នកក៏នឹងក្លាយទៅជាអ្នកពូកែខាងទំនាក់ទំនងបានប៉ុណ្ណឹងដែរ។
អ្នកត្រូវចាំពាក្យរបស់ផ្លាតូមួយឃ្លាដែលមាននិយាយថា “មនុស្សដែលមានឧត្តមគតិគឺ គាត់បាននិយាយនូវអ្វីដែលគាត់ត្រូវនិយាយ ចំណែកមនុស្សដែលល្ងង់ គឺនិយាយនៅពេលដែលពួកគេគ្មានអ្វីនិយាយ។”

៣.ជំនាញក្នុងការកែប្រែថាមពលបរាជ័យទៅជាថាមពលក្នុងការជោគជ័យ
ក្នុងផ្លូវដើរទៅកាន់សហគ្រិនភាព គឺ គ្មានទេផ្លូវត្រង់ រលោង ឬភាពងាយស្រួលនោះទេ។ ជំនាញដែលមានសារៈសំខាន់មួយទៀត គឺជំនាញក្នុងការរៀបចំ និងស្ថិតនៅក្នុងខណៈដែលអ្នកបរាជ័យ ហើយប្រែពេលវេលាទាំងទៅជាឱកាសដើម្បីទទួលភាពល្អប្រសើរជាងមុន។

៤.ជំនាញដឹកនាំដ៏មានប្រសិទ្ធភាព
ការធ្វើជំនួញ មិនមែនគ្រាន់តែជាការគ្រប់គ្រងការលក់ ប្រាក់ចំណេញនោះទេ តែវាជាដឹកនាំបុគ្គលិក និងធនធានមនុស្សរបស់អ្នកឱ្យចេះធ្វើការឱ្យអស់ពីសមត្ថភាព។ សហគ្រិនដ៏ជោគជ័យតែងតែជា អ្នកដឹកនាំដោយល្អ ពិសេសពួកគេដឹកនាំដោយប្រើខ្លួនគាត់ជាឧទាហរណ៍ដោយផ្ទាល់! ពួកគេគឺជាមនុស្សដែលពូកែលើកទឹកចិត្តមនុស្សជុំវិញខ្លួន ពិសេសគឺបុគ្គលិកនៅក្នុងស្ថាប័នផងដែរ។
នេះគឺ ជាវិធីដ៏ប្រសើរណាស់ក្នុងការកសាងក្រុមមួយដ៏មានឥទ្ធិពល ហើយសម្រចផែនការមួយបានយ៉ាងល្អ។ ហើយអ្វីដែលសំខាន់នោះគឺ ពួកគេតែងតែ គាំទ្រ កែប្រែកំហុសបុគ្គលិក ឬមិត្តរួមក្រុម ក្នុងន័យឱ្យរីកចម្រើនឆ្ពោះទៅមុខ។

៥.ជំនាញក្នុងការធ្វើកិច្ចការច្រើន ឬធ្វើឱ្យមានប្រសិទ្ធភាពការងារ
សហគ្រិនគឺ ជាថៅកែផ្ទាល់ខ្លួនរបស់គេ ហើយការណ៍ដែលធ្វើជាថៅកែផ្ទាល់ខ្លួន គឺតម្រូវឱ្យមានការសម្រេចនូវកិច្ចការជាច្រើន ជារៀងរាល់ថ្ងៃ។ ពួកគាត់ធ្វើការដោយលម្អិតដោយផ្ចិតផ្ចង់ ដោយគិតពីការងារតូចតាច រហូតដល់ការងារដែឡសំខាន់។
ជំនាញនេះក៏សំខាន់ផងដែរ ដែលមានអ្នកខ្លះទៀតបានហៅថា ជំនាញក្នុងការគ្រប់គ្រងអង្គភាព (Organizational skill) ដែលជាជំនាញមួយ ដែលសហគ្រិនត្រូវតែមានដើម្បីគ្រប់គ្រងអង្គភាពរបស់ពួកគេឱ្យសម្រេចនូវផែនការជាច្រើន ដោយមិនមានសម្ពាធដល់អ្នកទាំងនោះ។ អ្វីដែលជាគន្លឹះនោះ គឺបង្កើតបរិយាកាសការងារឱ្យមានភាពស្និទ្ធស្នាល និងពោរពេញទៅដោយភាពរីករាយ។

៦.ជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
តើអ្នកធ្លាប់លឺ ឬធ្លាប់ជួបផ្ទាល់ខ្លួនទេ ចំពោះឃ្លាមួយដែលថា “រកស៊ីចំណេញរហូត តែលុយមិនដែលសល់។” ក្នុងករណីនេះអ្នកប្រហែលជាមានបញ្ហាក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហើយ ដោយការចាយលុយរបស់អង្គភាពរបស់អ្នកមិនចំផ្នែក ឬមិនមានសណ្តាប់ធ្នាប់។ អ្វីដែលពិសេសនោះគឺ អ្វីដែលកំណត់ថា ជំនួយរបស់អ្នកជោគជ័យ ឬបរាជ័យគឺកំណត់ដោយការគ្រប់គ្រងលុយនេះឯង!!! បើយោងទៅតាមការពិសោធន៍មួយបានរកឃើញថា ២៩%នៃអាជីវកម្មថ្មីថ្មោងបានទទួលបរាជ័យដោយសារតែពួកគេមិនចេះគ្រប់គ្រងហិរញ្ញវត្ថុនេះឯង។
សហគ្រិនគប្បីត្រូវដឹងអំពីការចំនាយ ប៉ុន្មាន នៅពេលណា នៅកន្លែងណា និង ហេតុអ្វី។ ការរក្សានូវភាពត្រឹមត្រូវក្នុងការចំណាយរបស់អ្នកក៏ជាកត្តាមួយដ៏សំខាន់ផងដែរក្នុងការជោគជ័យ។
“មានមនុស្សជាច្រើនបានចំណាយលុយរបស់ពួកគេដែលពួកគេរកបានទៅលើរបស់ ដែលពួកគេមិនចង់បាន ដើម្បីយកទៅបង្អួតដល់មនុស្សដែលខ្លួនមិនចូលចិត្ត។”
—Will Rogers

៧.ជំនាញក្នុងការគណនាហានិភ័យ
វាជំនាញដ៏សំខាន់មួយទៀតក្នុងចំណោមជំនាញផ្សេងទៀង ដែលកំណត់ភាពជោគជ័យរបស់អាជីវកម្មរបស់អ្នក។ រាប់បញ្ចូលទាំងការវិនិយោគ ឬការរកកម្ចីណាមួយ សហគ្រិនគួរតែចេះប្រមាណថា ជំហានដែលយើងជ្រើសយកវាមានលក្ខណៈប្រសើរយ៉ាងណា និងខាតបង់ប៉ុណ្ណា។
សហគ្រិនដែលជោគជ័យ ប្រាកដជាយល់ច្បាស់ថា ការទទួលយកនូវហានិភ័យគឺ ជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតនៃអាជីវកម្មរបស់ពួកគេ។ ដូច្នេះហើយ ទើបពួកគេដឹងថាកាលៈទេសៈណាដែលពួកគេជ្រើសរើសនឹងធ្វើឱ្យមានផលចំណេញដល់ពួកគេ។

បន្ទាប់ពីអានជំនាញទាំង៧ នេះហើយចូរអនុវត្តន៍តាមដែលអាចធ្វើបាន។ តែវាក៏មិនមែនជាផ្លូវមួយដែលអ្នកទាំងអស់គ្នាអាចក្លាយទៅ ជាសហគ្រិននោះទេ គឺ មានផ្លូវជាច្រើនទៀត ដូចដែលលោក Richard Branson បាននិយាយថា “វាគ្មាននោះទេចំពោះសហគ្រិនដែលជោគជ័យហើយមានលក្ខណៈដូចគ្នា។”
អ្នកត្រូវការស្វែងរកផ្លូវមួយដែលអ្នកអាចជ្រើសរើសដើម្បីឆ្ពោះទៅ កាន់ភាពជោគជ័យ ហើយកុំភ្លេចនូវជំនាញទាំង៧ខាងលើនេះ ព្រោះវាអាចជាផ្លូវមួយដែលមាអាចផ្តល់ជាគម្រូដ៏ល្អដល់អ្នក។

Comments
Post a Comment